វេង សុភ័ក្ត្រ សាក កម្លាំងជាមួយកូឡាប ដាំ

0
22292

ភ្នំពេញ:អ្នកប្រដាល់កម្ពុជាវេង សុភ័ក្ត្ររបស់ក្លិបទ័ពឆ័ត្រយោង៩១១ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃកូឡាប ដាំ(Kolap Dam)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម  លើសង្វៀនបារលីប្លេករបស់អាស៊ីអាគ្នេយ៍រសៀល។

នេះជាការជួបគ្នាលើកដំបូងហើយរបស់អ្នកប្រដាល់ទាំង ២ រូបនេះ ។ សុភ័ក្រ្តគឺជាអ្នកប្រដាល់ដែលមានរបៀបវ៉ៃល្អមួយរូបតែអ្នកប្រដាល់រូបនេះប្រកួតជាមួយអ្នកប្រដាល់រួមជាតិគេវ៉ៃបានល្អជាងជួបជាមួយអ្នកប្រដាល់បរទេស ។
ការប្រកួតជាមួយអ្នកប្រដាល់បរទេសុភ័ក្រ្តហាក់ដូចជាចាញ់ប្រៀបគូប្រកួតហើយមិនសូវហ៊ានវ៉ៃចេញទៀតផង ។ មួយរយៈនេះអ្នកប្រដាល់កម្ពុជារូបនេះឧស្សាហ៍ប្រកួតជាមួយអ្នកប្រដាល់បរទេសណាស់ហើយគេក៏ហាក់ដូចជាស៊ាំជាមុនបន្តិចហើយ ។

គេជាអ្នកប្រដាល់ដែលប្រើជង្គង់ កែង និង កណ្ដាប់ដៃវ៉ៃចេញបានល្អរហ័ស ហើយចិត្តគេត្រជាក់ទៀតផង។ សុភ័ក្រ្តមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៤ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ដង ។ លោកហង្ស ស៊ឺនដែលជាគ្រូបង្វឹកនោះបាននិយាយថាសិស្សរបស់លោកគ្រប់ៗរូបទោះបីមិនមានឈ្មោះត្រូវប្រកួតក៏ពួកគេហ្វឹកហាត់មិនដែលខានទេព្រោះកីឡាត្រូវតែមានវិន័យ និង ហ្វឹកហាត់ជាប្រចាំដើម្បីកុំឲ្យកម្លាំងស្រុតចុះ ។

ចំពោះអ្នកប្រដាល់ថៃកូឡាប ដាំវិញនោះគេជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេ ។គេមានកលល្បិចវ៉ៃបានល្អរហ័សទាំងការវាយលុក ទាំងការដកថយពិសេសគេការពារបានល្អណាស់ ។ អ្នកប្រដាល់រូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ភាគច្រើនគេបានទទួលជ័យជំនះហើយកន្លងមកមានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេដែលត្រូវចាញ់ក្រោមកណ្ដាប់ដៃអ្នកប្រដាល់ថៃរូបនេះ ។

កូឡាប ដាំមានប្រវត្តិប្រកួតចំនួន៩០ ដង ឈ្នះ៧០ដង ចាញ់១៥ដង ស្មើពិន្ទុ ៥ ដង ។ ជំនួបគ្នាលើកដំបូងបែប្ នេះជ័យជំនះជារបស់វេង សុភ័ក្រ្ត ឬ ជារបស់កូឡាប ដាំ ?

Veng-Sopheak-Kolap-Dam [800x600]

សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកប្រកួតជាមួយអ្នកប្រដាល់ថៃផា យ៉ាកណយ(Pha Yaknoy) ។ អនកប្រដាល់ទាំង២ រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ប៊ុនធីមានប្រវត្តិប្រកួតចំនួន១០០ដង ឈ្នះ៧៧ដង ចាញ់១៩ដង និងស្មើពិន្ទុ ៤ ដង ។ ចំពោះផាយ៉ាកណយវិញគេមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៧៩ដង ចាញ់២២ដង និងស្មើពិន្ទុ ១ ដង ។អ្នកប្រដាល់ថៃរូបនេះកំពស់របស់គេចាញ់ប្រៀបប៊ុនធីមែនតែគេមានរបៀបវ៉ៃយ៉ាងអស្ចារ្យពិសេសគេប្រើជើងទាត់ និង ប្រើកណ្ដាប់ដៃវាយចេញយ៉ាងមានប្រសិទ្ធិភាពណាស់ ។

ជំនួបមួយនេះទាំងសងខាងសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា ។ ផាគរយច្រើនណាស់ដែលគូនេះនឹងត្រូវប្រកួតគ្នា ៥ ទឹកហើយរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។

 

Facebook Comments
Loading...