បាត់មុខយូរ ព្រំ សំណាង ឡើងសង្វៀនតតាំងជាមួយអ្នកប្រដាល់ឆ្លងទ្វីបប្រទេសគូឌីស្ថាន

0
49571

ភ្នំពេញ: អ្នកប្រដាល់ព្រំ សំណាងក្លិបទ័ពឆ័ត្រយោង៩១១ដែលបាត់មុខមួយរយៈនោះបានបង្ហាញខ្លួនមកវិញដោយជួបប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសគូឌីស្ថានឈ្មោះអាលី ការ៉ាដេកហ៊ី(Ali Karadeghi)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២០មករា។

នេះជាលើកដំបូងហើយដែលអ្នកប្រដាល់បរទេសរូបនេះឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។ប្រវត្តិប្រកួតរបស់គេគឺតិចតួចណាស់តែកំណត់ត្រាប្រកួតរបស់គេល្អគឺក្នុងការប្រកួតចំនួន២៨ដងគេបានទទួលជ័យជំនះ២៤ដង និងចាញ់តែ៤ដងប៉ុណ្ណោះ ។ អ្នកប្រដាល់រូបនេះទំនងជាពីកែប្រើកណ្ដាប់ដៃ និង ទាត់ចំពោះកែងប្រហែលជាមិនសូវចំណាប់នោះទេ ។

ចំពោះអ្នកប្រដាល់កម្ពុជាព្រំ សំណាងវិញនោះគេមានវ័យច្រើនបន្តិចហើយគេជាអ្នកប្រដាល់ដែលមានកែងនិង ជង្គង់អស្ចារ្យណាស់ ។ នៅក្នុងការប្រកួតសំណាងចូលចិត្តវាយប្រហារមុនគូប្រកួតហើយបើមានឱកាសនោះគេនឹងផ្ដួលគូប្រកួតឲ្យបានឆាប់ជាទីបំផុត ។

សំណាងមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧៣ដង ចាញ់១០ដង និងស្មើពិន្ទុ ២ ដង ។ ជំនួបមួយនេះទំនងជាសំណាងស្ថិតនៅកៀកនឹងជ័យជំនះជាងហើយមើលទៅ ។

Prum-Samnang-Ali-Karadeghi [800x600]

ឌុម កែវដាក្លិបម្កុដរាជសីហ៍ដែលមួយរយៈនេះហាក់ដូចជាស្រុតចុះច្រើននោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃដែន ភីឈីត(Den Phichhit)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

កែវដាទើបតែសងសឹកចាញ់អ្នកប្រដាល់ថៃកង សាយ៉ាម(Kong Sayam)ដោយពិន្ទុថ្មីៗនេះបន្ទាប់ពីត្រូវអ្នកប្រដាល់ថៃរូបនេះទាត់ឲ្យសន្លប់ម្ដងមកនោះ ។ កែវដាមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៦៩ដង ចាញ់១៥ដង និងស្មើពិន្ទុ៣ដង ។

ចំពោះអ្នកប្រដាល់ថៃដែន ភិឈីតវិញគេមានប្រវត្តិប្រកួតចំនួន៨៣ដង ឈ្នះ៦៨ដង ចាញ់១៤ដង និងស្មើពិន្ទុ១ ដង ។គេធ្លាប់មកប្រកួតស្រុកខ្មែរបាន២-៣ដងដែរគេមិនមែនជាអ្នកប្រដាល់ដែលអន់នោះទេ ។ជំនួបមួយនេះមិនដឹងថាកែវដាមានសង្ឃឹមបានទទួលជ័យជំនះឬទេ ?

Dum-Keoda-Den-Phichhit [800x600]

Facebook Comments
Loading...