ឌុម កែវដា តាមសងសឹកជាមួយប្រដាល់ថៃ Kong Sayam Tor Phittakchai

0
22796

ភ្នំពេញ:អ្នកប្រដាល់ឌុម កែវដាក្លិបម្កុដរាជសីហ៍នឹងជួបសងសឹកជាមួយអ្នកប្រដាល់ថៃKong Sayam Tor Phittakchaiលើសង្វៀន MY-TVយប់ថ្ងៃទី១២មករា ។

កែវដាដែលមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៦ដង ចាញ់១៥ដងស្មើពិន្ទុ៤ និង ធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដងនោះ។ ប្រកួតលើកមុខត្រូវអ្នកប្រដាល់ថៃ Kong Sayamទាត់ឲ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី៣។

Kong Sayam ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលជើងរបស់គេអាចបញ្ចេញបានគ្រប់ស្ថានភាពជំហរ ។គេមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥២ដង ចាញ់៩ដង ស្មើពិន្ទុ ៣ ដង ។ ជំនួបសងសឹកលើកនេះមិនដឹងថា កែវដាធ្វើបានសម្រេចឬក៏អត់នោះឡើយ ។

Dum-Keoda-Kong-Sayam [800x600]

មាស សុជាតិក្លិបក្រុងប៉ោយប៉ែតដែលមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៥ដង ចាញ់១០ដងស្មើពិន្ទុ ១ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ដងនោះបង្ហាញខ្លួនលើសង្វៀនMY-TVទៀតហើយដោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃKwangin Mor Rachphakmo Jormbueng ។

នេះជាការប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ Kwangin Mor Rachphakmo Jormbuengគេមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៥ដង ចាញ់២៣ដងស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង ។នេះជាគូប្រកួតមួយដែលមិនខ្សោយទេសម្រាប់សុជាតិ ។សុជាតិសង្ឃឹមឈ្នះឬទេ ?

Meas-Socheat-Kwangin [800x600]

Facebook Comments
Loading...