តេក្វាន់ដូកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងនៃព្រឹត្តិការណ៍ Asia Kukkiwon Taewondo Hanmadang ”

0
2794

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រុមតេក្វាន់ដូកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីដណ្តើមមេដាយសរុប១៣៥គ្រឿងដែល ក្នុងនោះក្រុមតេក្វាន់ដូសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក៏ដណ្តើមមេដាយ៨គ្រឿងក្នុងព្រឹត្តិការណ៍ “Asia Kukkiwon Taewondo Hanmadang ”។

1

ក្រុមអត្តពលិកតេក្វាន់ដូកម្ពុជាឈរតំណែងលេខ១នៅលើកំពូលតារាងនៃការប្រកួត“Asia Kukkiwon Taewondo Hanmadang ” ដោយដណ្តើមមេដាយ១៣៥គ្រឿងរួមមានមេដាយមាសចំនួន៣៦គ្រឿង មេដាយប្រាក់ចំនួន៣៥គ្រឿង និងមេដាយសំរិទ្ធចំនួន៦៤គ្រឿង ។

ក្នុងចំនួនមេដាយទាំង១៣៥គ្រឿងនោះក្រុម តេក្វាន់ដូសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក៏ដណ្តើមមេដាយ៨គ្រឿង មានមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង និងមេដាយសំរិទ្ធចំនួន៤គ្រឿង។

ក្រុម តេក្វាន់ដូវៀតណាមដណ្តើមមេដាយ១៧គ្រឿង រួមមានមេដាយមាស១១គ្រឿង មេដាយប្រាក់៤គ្រឿង មេដាយសំរិទ្ធ២គ្រឿង ហើយក្រុម ម៉ាឡេស៊ីវិញដណ្តើមមេដាយ៣២គ្រឿង មេដាយមាសចំនួន៧ មេដាយប្រាក់ចំនួន១២គ្រឿង និងមេដាយសំរិទ្ធចំនួន១៣គ្រឿង។

ដោយឡែកក្រុមអត្តពលិកតេក្វាន់ដូមកូរ៉េដណ្តើមមេដាយមាសចំនួន៤គ្រឿង  រីឯក្រុមអត្តពលិកតេក្វាន់ដូនេប៉ាល់ដណ្តើមមេដាយ៤គ្រឿង រួមមានមេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្រុមអត្តពលិកតេក្វាន់ដូចិនដណ្តើមមេដាយប្រាក់១គ្រឿង ហើយក្រុមអត្តពលិកតេក្វាន់ដូមីយ៉ាន់ម៉ាគ្មានមេដាយ។

ព្រឹត្តិការណ៍“Asia Kukkiwon Taewondo Hanmadang ”ដែលធ្វើពីថ្ងៃទី១ដល់ទី៣ធ្នូ ក្នុងសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាមានកីឡាករ-កីឡាការិនីចូលរួមចំនួន៦៩៦នាក់មកពីប្រទេសចំនួន៨ដែលក្នុងព្រឹត្តិការណ៍នេះកម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីចំនួន៥៧១នាក់មកពីក្លិបចំនួន២៥ចូលរួម ។

photo_2017-12-03_10-57-50

Facebook Comments
Loading...