មេដឹកនាំអារ៉ាប៊ីសាអូឌីត ផ្ដួចផ្ដើមគំនិតបទឈប់បាញ់គ្នា នៅក្នុងយេមែនទៅកាន់ក្រុមឧទ្ទាមហ៊ូធី

0
708

បរទេស ៖ មេដឹកនាំនៃប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញគំនិតផ្តួចផ្តើមសន្តិភាពថ្មីមួយ កាលពីថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ដើម្បីបញ្ចប់សង្គ្រាម នៅក្នងប្រទេសយេមែន រួមទាំងបទឈប់បាញ់ នៅទូទាំងប្រទេស និងជំរុញឲ្យបើកឡើងវិញ ទាំងផ្លូវអាកាស និងសមុទ្រ។ ប៉ុន្តែក្រុមឧទ្ទាម Houthi បានថ្លែងថា គំនិតផ្ដួចផ្ដើមខាងលើនេះ ហាក់ដូចជាមិនទាន់ឈានដល់បទទប់បាញ់គ្នា នៅឡើយ។

ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្រ្ដីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានប្រកាសនូវគំនិតផ្ដួចផ្ដើមសន្ដិភាពថ្មីនេះឡើង សម្រាប់ប្រទេសយេមែន។ ការផ្ដួចផ្ដើមសន្ដិភាពនេះនឹងនាំឲ្យមានបទឈប់បាញ់គ្នា ហើយអាចឈានទៅដល់ការបើកឡើងវិញ ទាំងកំពង់ផែ Sanaa  និងអនុញ្ញាតឲ្យការនាំចូលនូវប្រេងឥន្ធនៈ និងស្បៀងអាហារ តាមរយៈកំពង់ផែ Hodeidah  ខណៈកំពង់ផែទាំង២នេះ គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី  ដែលគាំទ្រដោយអ៊ីរ៉ង់។

ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមានព្រះបន្ទូលប្រាប់សន្និសីទកាសែតថា ការចរចាខាងនយោបាយ រវាងរដ្ឋាភិបាលយេមែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងហ៊ូធីនឹងត្រូវចាប់ផ្តើមឡើងវិញ។ កិច្ចចរចានេះនឹងមានប្រសិទ្ធិភាព នៅពេលភាគីយេមែនទទួលយក។ប៉ុន្តែក្រុម Houthis បាននិយាយថា គំនិតផ្តួចផ្តើមនេះមិនបានផ្តល់អ្វីថ្មីនោះទេ ពីព្រោះគំនិតនេះនៅតែមិនទាន់អាចបំពេញតាមការទាមទាររបស់ពួកគេ សម្រាប់អាកាសយានដ្ឋាន Sanaa និងកំពង់ផែ Hodeidah ។

លោក Mohammed Abdulsalam  ប្រធានក្រុមអ្នកចរចារបស់ពួកហ៊ូធី បានប្រាប់សារព័ត៌មានរ៉យទ័រថា យើងរំពឹងថា អារ៉ាប៊ីសាអូឌីតនឹងប្រកាសបញ្ឈប់ការបិទកំពង់ផែ និងព្រលានយន្តហោះ ហើយគំនិតផ្តួចផ្តើមនេះនឹងអនុញ្ញាតឱ្យមាននាវាចំនួន១៤គ្រឿងដែលកាន់កាប់ដោយក្រុមចម្រុះ” ។

បើតាម ACLED បានឲ្យដឹងថា សង្រ្គាម នៅក្នុងប្រទេសយេមែន ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ បានសម្លាប់មនុស្សអស់ជាង ១០០ ០០០នាក់ ហើយភាគច្រើនជាជនស៊ីវិល៕

Facebook Comments
Loading...