ប្រធានក្លិបTottenham Hotspur កំពុងសម្លឹងរកគ្រូបង្វឹកផ្សេង ដើម្បីបំរុងទុកមកជំនួសលោក Jose Mourinhoហើយ

0
732

កីឡាបរទេស ៖ ប្រធានក្លិបTottenham Hotspur កំពុងសម្លឹងរកគ្រូបង្វឹកផ្សេង ដើម្បីបំរុងទុកមកជំនួសលោក Jose Mourinho ព្រោះនៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយនេះ​ហាក់​ធ្លាក់​ទម្រង់​លេង ដែល​នាំ​ឲ្យ​ក្រុម​កាន់​តែ​បន្ថយ​គម្លាត​មក​ប្រជែង​នៅ​កៅអី Top4 ក្នុង​ក្របខ័ណ្ឌPremier League។

មួយរយៈចុងក្រោយនេះមានពាក្សលេចឮល្ហៀងៗ​ថា ​ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ​ទំនង​ជា​នឹង​អាច​ដក​តំណែង​លោក Jose Mour​inho នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ ក្នុងនោះ​ពាក់ព័ន្ធ​នឹង​បេក្ខភាព​ដែល​អាច​ជំនួស​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ ក៏​បាន​បង្ហាញ​មក​ជា​បណ្តើរៗ​ហើយ ដោយ​នោះ​គឺ​ជា​អ្នកចាត់ការ​វ័យ​ក្មេង​កំពុង​ដឹកនាំ​ក្រុម​នៅ UEFA Cham​pions League។

តាម​របាយការណ៍​ពី The Athletic ចុះ​ផ្សាយ​ថា ប្រធាន​ក្លឹប​លោក Daniel Levy នឹង​មិន​ទាន់​តក់​ក្រហល់​ក្នុង​ការ​ដក Mourinho ពេល​នេះ​ទេ តែ​ប្រសិន​ស្ថានការណ៍​មិន​អាច​ពង្រឹង​ឲ្យ​ល្អ​ប្រសើរ​វិញ​បាន នោះ​លោក​ក៏​មិន​ញញើត​ក្នុង​ការ​ដក​គេ​ចេញ​ដែរ។ Spurs សម្លឹង​ឃើញ​បុរស​វ័យ៣៣ឆ្នាំ Julian Nagelsmann ដែល​ដឹកនាំ​ក្លឹប RB Leipzig ជា​បេក្ខភាព​ទី១ ទាំង​ដែល​ម្នាក់​នេះ​នៅ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​អាល្លឺម៉ង់​រយៈ​ពេល២ឆ្នាំ​កន្លះ។

បញ្ជាក់​ថា Nagelsmann កំពុង​ដឹកនាំ​ Leipzig ត្រៀម​ប៉ះ Liverpool នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ Champions League ហើយ​នៅ Bundesliga ពួក​គេ​កំពុង​ឈរ​លេខ២ដោយ​មាន៤៤ ពិន្ទុ​តាម​ប្រកៀក Bayern Munich នៅ​កំពូល​តារាង៕

Facebook Comments
Loading...