លោក Ronald Koeman ពេញចិត្ត​ទម្រង់លេងឈ្នះរបស់​ក្រុម បើទោះជាអត់មានLionel Messi

0
812

កីឡាបរទេស ៖ លោក Ronald Koeman បានពេញចិត្ត​ទម្រង់លេងរបស់​ក្រុម FC Barcelona ដែល​បាន​យក​ឈ្នះ​លើ​ក្រុម​ Dynamo Kyiv ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល បើទោះជា​មិន​មាន​វត្តមាន​របស់ខ្សែប្រយុត្តឆ្នើម Lionel Messi ក៍ដោយ។​

សម្រាប់​ការ​ប្រកួត​នេះ ​មិន​មាន​វត្តមាន​របស់ Lionel Messi ​ឡើយ ​ដោយ​សារ​តែ​លោក Ronald Koeman ​បាន​ទុក​ជើង​រូបគេ​ឱ្យ​សម្រាក​ខ្លះ។ ​ដោយ​ឡែក​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​វិញ ​ក៏​បាន​ប្រើ​ប្រាស់​កីឡាករ​បម្រុង​ដាក់​ឱ្យ​លេង​ច្រើន​ផង​ដែរ​។ ​តែ​ឈុត​បម្រុង​ឬ​ឈុត B ​នេះ ពួកគេ​ក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ណាស់​ដែរ ​ពិសេស Braithwaite ដែល​រក​បាន​២​គ្រាប់​ម្នាក់​ឯង ​និង​បញ្ជូន​បាល់​១​គ្រាប់។

​លោក Ronald Koeman ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​ថា​៖ “យើង​បាន​បំពេញ​ការងារ​យ៉ាង​ល្អ ដើម្បី​កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ទោះ​សល់​២​ប្រកួត​ក្នុង​ដៃ​ក៏​ដោយ។ ​នេះ​ជា​ទម្រង់​ដែល​ក្រុម Barcelona ​ចង់​បាន​។ ក្រុម​ទាំង​អស់​គ្នា បាន​ដាក់​ចិត្ត​ដាក់​កាយ​ដើម្បី​យក​ជ័យជម្នះ​នេះ។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​សម្រាប់​ទម្រង់​លេង​នេះ”៕

Netherlands coach Ronald Koeman reacts during the UEFA Nations League semifinal soccer match between Netherlands and England at the D. Afonso Henriques stadium in Guimaraes, Portugal, Thursday, June 6, 2019. (AP Photo/Luis Vieira)
Facebook Comments
Loading...