ក្រុម​ចោរ​បាន​ចូលផ្ទះ​៧​ជាន់​នៅ Madeira ​របស់​ Cristiano Ronaldoក្នុង​ប្រទេស​ព័រទុយហ្គាល់

0
2016

កីឡាបរទេស ៖ ក្រុម​ចោរ​មួយក្រុមបាន​ចូល​ផ្ទះ​៧​ជាន់​នៅ Madeira ​របស់​ Cristiano Ronaldo ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​នៅ​ផ្ទះ​ក្នុង​ប្រទេស​ព័រទុយហ្គាល់ តែ​មិន​បាន​បំផ្លិចបំផ្លាញ​អ្វី​ទៀត​ឡើយ​។

ប៉ូលិស​ក្នុង​តំបន់ ​Madeira ​បាន​រាយការណ៍​ថា​ក្រុម​ចោរ​ដែល​ចូល​ផ្ទះ Ron​aldo ​នេះ​មិន​បាន​យក​របស់​មាន​តម្លៃ​អ្វី​ទៅ​នោះ​ទេ។ ពួកគេ​យក​តែ​អាវ Ronaldo ​នៅ​ក្លឹប Juventus ​ដែល​ចុះ​កុងត្រា​មួយ ​និង​របស់​របរ​តិចតួច​ទៀត​ប៉ុណ្ណោះ ​និង​មិន​បាន​បំផ្លិចបំផ្លាញ​អ្វី​ទៀត​ឡើយ។ ខណៈ​ដែល​ការ​ចូល​មក​នេះ គឺ​តាម​សួនច្បា ​ដែល​អ្នក​ចាំ​ផ្ទះ​ភ្លេច​បិទ​ទ្វា។

រំលឹក​ថា​ផ្ទះ​៧​ជាន់​នៅ Madeira ​នេះ គឺ​ជា​កន្លែង​លំហែ​កាយ​របស់ Ronaldo ​ដែល​តែងតែ​ទៅ​សម្រាក ពេល​ចប់​រដូវ​កាល​។ ​ដោយ​ពេល​ចោរ​ចូល​នេះ គឺ​មិន​មាន​វត្តមាន​របស់​គេ​នៅ​ក្នុង​ផ្ទះ​នេះ​ទេ៕

Facebook Comments
Loading...