កីឡាករVinicius ​​បើ​យើង​បិទ​មិន​ឱ្យ​ដៃ​គូ​រក​គ្រាប់​បាល់​បាន ​នោះ​យើង​នឹង​ឈ្នះ​ការ​ប្រកួត​ប្រាកដ​ណាស់

0
4938

កីឡាបរទេស ៖ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ប្រេស៊ីល Vinicius ​ជា​អ្នក​រក​បាន​១​គ្រាប់​ជួយ​ក្រុម Real Madrid ​យក​ឈ្នះ​លើ​ក្រុម Real Valladolid ក្នុង​លទ្ធផល ១-០ ​កាល​ពី​យប់មិញ​នេះ ដែលកីឡាកររូបនេះលើកឡើងថា ​​យើង​ដឹង​ច្បាស់​ថា​ប្រសិន​បើ​យើង​បិទ​មិន​ឱ្យ​ដៃ​គូ​រក​គ្រាប់​បាល់​បាន ​នោះ​យើង​នឹង​ឈ្នះ​ការ​ប្រកួត​ប្រាកដ​ណាស់។

​សម្រាប់​ការ​ប្រកួត​នៅ​ក្របខណ្ឌ La Liga ​ក្រុម Real Madrid ​បាន​បើក​ការ​វាយ​សម្រុក​តាំង​ពី​តង់​ទី​១​ទៅ ប៉ុន្ដែ​មិន​អាច​ធ្វើ​អ្វី​ក្រុម​ភ្ញៀវ​បាន​នោះ​ទេ។ ​ការ​ប្រកួត​នេះ ​តម្រូវ​ឱ្យ​លោក Zidane ​ផ្លាស់​ប្ដូរ​កីឡាករ​ថ្មី​ចូល ​នៅ​តំបន់​ប្រយុទ្ធ​របស់​ខ្លួន ដើម្បី​ឱ្យ​មាន​ភាព​មុត​ស្រួច​នៅ​តង់​ទី​២​បន្ថែម​ទៀត។ Vinicius បាន​ចូល​នៅ​នាទី​៥៨ ​ដោយ​ជំនួស Jovic ​ហើយ​ឈាន​ដល់​នាទី​៦៥ ​រូបគេ​ក៏​រក​បាន​១​គ្រាប់ ជួយ​ក្រុម​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​ផង​ដែរ។

​ក្រោយ​ពី​ចប់​ការ​ប្រកួត ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ប្រេស៊ីល​ខាង​លើ​បាន​និយាយ​ថា​៖ “យើង​សប្បាយ​ចិត្ត​ចំពោះ​ការ​ឈ្នះ​ប្រកួត​មួយ​នេះ។ ការ​ចាប់​ផ្ដើម​នៅ​តង់​ទី​១ ​យើង​ពិត​ជា​ពិបាក ប៉ុន្តែ​នៅ​តង់​ទី​២​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ ​និង​យើង​អាច​គ្រប់គ្រង​ការ​ប្រកួត​នេះ​បាន​។ ​យើង​ដឹង​ច្បាស់​ថា​ប្រសិន​បើ​យើង​បិទ​មិន​ឱ្យ​ដៃ​គូ​រក​គ្រាប់​បាល់​បាន ​នោះ​យើង​នឹង​ឈ្នះ​ការ​ប្រកួត​ប្រាកដ​ណាស់”៕

 

Facebook Comments
Loading...