បុរសម្នាក់រងរបួសធ្ងន់ បណ្តាលមកពីរថយន្ត បុកម៉ូតូនៅសង្កាត់ពញ្ញាពន់

0
14669

ភ្នំពេញ ៖ រថយន្តម៉ាក Corolla  បុកម៉ូតូម៉ាក Honda Click បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង២១ និង០០នាទី នាយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុច ២៤ម៉ោងពញ្ញាពន់ លើផ្លូវលេខ១៥១ ស្ថិតក្នុងភូមិធំជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក Corolla  ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2E-4718 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត អ្នកបើកបររថយន្តឈ្មោះ ម៉ៅ តូ ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិស្វាយសុផុន ឃុំអូររាំងឪ ស្រុកអររាំងឪ ខេត្តកំពុងចាម។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ០១គ្រឿងម៉ាក Honda Click ពណ៌សលាយឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ1HA-7503 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើយ (ច្រាសទិសគ្នា) អ្នកបើកបរម៉ូតូដោយឈ្មោះ ធី ហុងលី ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់)។

ក្នុងករណីនេះបណ្តាលអោយមនុស្សរបួសមនុស្សធ្ងន់០១នាក់ និងខូចខាតរថយន្តធ្ងន់០១ គ្រឿង រីឯម៉ូតូស្រាល០១គ្រឿង។ ក្នុងករណីនេះកម្លាំងយើងយកមករក្សាទុកនៅអធិការខណ្ឌ ដើម្បីបន្តនីតិវិធីនាពេលក្រោយ៕

Facebook Comments
Loading...