រឿង​ប្លែក​មួយក្នុងពិភពបាល់ទាត់លោក Jose Mourinhoបាន​ស្នើ​សុំ​ប្ដូរ​ហ្គោន​១​ចេញមុនការប្រកួត

0
3421

កីឡាបរទេស ៖ លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​នៅ​យប់មិញ​នេះ បាន​ស្នើ​សុំ UEFA ​ដើម្បី​ប្ដូរ​ហ្គោន​ចេញ ​បន្ទាប់​ពី​រក​ឃើញ​ថា​វា​ទាប​ខុស​ពី​ស្ដង់ដារ​អន្តរជាតិ​​ដល់​ទៅ ៥សង់ទីម៉ែត្រ​ឯ​ណោះ។

ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម​ KF Shkendija ​ក្នុង​ការ​ប្រកួត Europa League ​នៅ​យប់មិញ​ក្នុង​លទ្ធផល ៣-១ ​។ ​តែ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​មាន​រឿង​ប្លែក​មួយ​បាន​កើត​ឡើង ពោល​គឺ​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs បាន​ស្នើ​សុំ​ប្ដូរ​ហ្គោន​១​ចេញ ដោយសារ​តែ​លោក​រក​ឃើញ​ថា​វា​នៅ​ទាប​ពេក ​មិន​ត្រូវ​តាម​ស្ដង់ដារ​។

​ការ​ស្នើ​សុំ​របស់​លោក Jose ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ចាំទី​របស់​លោក ​កម្ដៅ​សាច់​ដុំ​មុន​ប្រកួត ​ក៏​រក​ឃើញ​ថា​ហ្គោន​នេះ​ទាប​ជាង​ធម្មតា។ ​លោក​បាន​ដឹង​ហើយ​ក៏​ទៅ​មើល​ផ្ទាល់​ភ្នែក​និង​រក​ឃើញ​ថា​ពិត​ជា​ទាប​មែន។ ​នៅ​ពេល​ទៅ​ប្រាប់​ខាង UEFA ​ពួកគេ​ពិនិត្យ​មើល​ក៏​ឃើញ​ដូច​គ្នា ​ថា​ទាប​ជាង​ធម្មតា​ដល់​ទៅ ៥សង់ទីម៉ែត្រ​ឯ​ណោះ៕

Facebook Comments
Loading...