នៅ​ខែ​តុលា​ខាង​មុខ​ក្លឹបបាល់ទាត់នៅអង្គេស​ទាំង​អស់​អាច​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់វិញហើយ

0
20874

កីឡាបរទេស ៖ ខណៈ​ដែល​អង់គ្លេស​គ្រប់គ្រង​មេរោគ Covid-19 ​បាន​ហើយ​នោះ លោក Boris Johnson ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ​បាន​ប្រកាស​ថា​ខែ​តុលា​ខាង​មុខ​នេះ ​ក្លឹប​ទាំង​អស់​អាច​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​បាន​ហើយ។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ប្រកួត​លីគ​អង់គ្លេស​បើក​ដំណើរ​ការ​បញ្ចប់​រដូវ​កាល​ដោយ​លេង​បិទ​ទ្វា។ ខណៈ​ដែល​អង់គ្លេស​គ្រប់គ្រង​មេរោគ Covid-19 ​បាន​ហើយ​នោះ ​ពួកគេ​ក៏​ចាប់​ផ្ដើម​គម្រោង​សម្រាប់​អ្នក​គាំទ្រ​ចូល​ទស្សនា​វិញ​ផង​ដែរ។ ​ដោយ​រដូវ​កាល​ក្រោយ​នេះ ​នឹង​មាន​អ្នក​គាំទ្រ​អាច​ចូល​មើល​បាល់ទាត់​បាន​ហើយ។

​បើ​តាម​លោក Boris Johnson ​នា​យក​រដ្ឋ​មន្ត្រី​អង់គ្លេស​បញ្ជាក់​ថា​៖ “ចាប់​ពី​ខែ​ក្រោយ​ទៅ យើង​នឹង​ចាប់​ផ្ដើម​ពី​គម្រោង​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​របស់​យើង យើង​នឹង​ចាប់​ផ្ដើម​ពី​ការ​ប្រកួត​ដែល​អាច​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​តិច​ៗ​សិន ​ហើយ​កីឡដ្ឋាន​ធំ​ៗ​នឹង​អាច​ធ្វើ​បាន​នៅ​ខែ​តុលា​ខាង​មុខ”៕

 

Facebook Comments
Loading...