ឡុង សំណាង សងសឹក មឿង សុខហ៊ុច ខណៈខេម ចាន់ សាក វិជ្ជាគុននិងរិន ដេវិត

0
138

ភ្នំពេញ ៖ កីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា​ ឡើងមកសសងសឹក កីឡាករមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោធិ​សែន​ជ័យកីឡា ខណៈកីឡាករខេម ចាន់ អ្នកប្រដាល់នៃក្លិបកងពលពិសេសទ័ពឆ័ត្រយោង៩១១ ឡើងសាកវិជ្ជាគុននិងកីឡាកររិន ដេវិត អ្នកប្រដាល់មកពីក្លិបនាគរាជចតុមុខ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍ទី២៤ ខែឧសភា ឆ្នាំ២០២០នេះ។

បន្ទាប់ពីជួបគ្នាម្តងហើយចាញ់ទាំងមិនអស់ចិត្តមក កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឡុង សំណាង កើតទុកមិនសុខចិត្តសុំឡើងសងសឹកកីឡាករមើង សុខហ៊ុចម្តងទៀត។ កាលប្រកួតចាញ់ដោយពិន្ទុនោះ បានធ្វើឲ្យឡុង សំណាង ខិតខំប្រឹងប្រែងហ្វឹកហាត់ជាខ្លាំងដើម្បីសាកវិជ្ជាគុននិងគ្នាម្តងទៀតដើម្បីឲ្យអស់ចិត្ត។ ស្នៀត​ខ្លាំងរបស់ឡុង សំណាង គឺកណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ហើយគេប្រើបានល្អទៀតផង។

រីឯស្នៀតខ្លាំងរបស់មឿង សុខហ៊ុច គឺជើងទាត់ កណ្តាប់ដៃនិងកែង ដែលប្រើបានល្អទាំងប្រកួតថ្នាក់ជាតិនិងអន្តជាតិ។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំ​ណុច​ខ្សោយទាំងនេះ។ ចាំមើលឡុង សំណាង អាចសងសឹកមឿង សុខហុច បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករខេម ចាន់ ជួបជាមួយកីឡាកររិន ដេវិត ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម អ្នកទាំងពីរមិនដែលជួបគ្នាទេកន្លងមក។ កីឡាករខេម ចាន់ ជាកីឡាករដែលអាចប្រើបានគ្រប់ស្នៀត ជើងទាត់ ជង្គង់ កែង ជាពិសេសស្នៀតកណ្តាប់ដៃល្អ វាយចេញចូលរហ័ស គូប្រកួតល្មមៗមិនអាចឈរជើងជាមួយគេបាន៥ទឹកនោះទេ។ កូនសិស្សលោកគ្រូហង់ សឿន ធ្លាប់ជាម្ចាស់មេដាយមាសថ្នាក់ជាតិច្រើនឆ្នាំកន្លងមកហើយ ហើយបច្ចប្បន្នកំពុងមានប្រជាប្រីយ៍ភាព បានធ្វើឲ្យអ្នកទស្សនាចង់មើលពេលគេឡើងប្រកួតម្តងៗនោះ។

ចំណែកកីឡាករិន ដេវិត គេទើបនិងឡើងកូដហើយបានធ្វើឲ្យអ្នកទស្សនាចង់មើលពេលគេឡើងប្រកួតម្តងៗ ព្រោះស្នៀតខ្លាំងទាំងដៃទាំងជើង បានធ្វើឲ្យគេផ្តួលទាំងកីឡាករជើងចាស់ និងកីឡាករជើងថ្មី។ ស្នៀត​ខ្លាំងរបស់រិន ដេវិត គឺកណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញចូលបានលឿន ហើយការពារវិញក៍ល្អដែរ។ ចាំមើលរវាងខេម ចាន់ និងរិន ដេវិត នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...