អគ្គីភ័យបណ្តាលមកពីផ្ទុះសេខ្សែភ្លើង បានឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងអរិយក្សត្រ

0
1092

កណ្តាល ៖ អគ្គីភ័យបណ្តាលមកពីផ្ទុះសេខ្សែភ្លើង បានឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងធ្វើអំពីឈើខាងលើ ខាងក្រោមថ្ម ឆេះអស់ទាំងស្រុងនិងរាលដាលឆេះផ្ទះជាប់គ្នា២បន្ថែមទៀតប៉ុន្តែកម្លាំងអន្តរាគមន៍យើងបានពន្លត់ទាន់គ្រាន់តែឆេះរោលជញ្ជាំងបន្តិចបន្តួច វេលាម៉ោង៨និង៣០នាទីព្រឹក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

តាមលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯមបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងថសជនរងគ្រោះ ឈ្មោះស៊ឹម សន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ រី សារឹម អាយុ ៥៥ឆ្នាំ មានទីលំនៅ សព្វថ្ងៃភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរកសិករ។

លោកវរសេនីយ៍ឯកអធិការបានបន្តឲ្យដឹងទៀតថាផ្ទះដែលឆេះមានទទឹង ៧ម៉ែត្រ បណ្តោយ១៨ម៉ែត្រ ប្រក់ក្បឿង ជព្ជាំាងក្តាក្រោមថ្ម កំពស់៧,៣០ម៉ែត្របណ្តាលខូចជាន់លើឈើទាំងស្រុង ហើយជាន់ក្រោមថ្មឆេះខូតខាតអស់។ និងឆេះប្រាក់ដុល្លា ៥០០០$ប្រាក់រៀល៨,០០០,០០០៛, មាស ៥ដំឡឹង ,ម៉ូតូម៉ាក់សង់ ០២គ្រឿង និងឯកសារផ្ទាល់ខ្លួន ជាច្រើន រួមសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះ។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថាមូលហេតុដែលនាំឲ្យឆេះ ដោយសារឆ្លងចរន្ត័អគ្គីសនី គឺផ្ទុះសេខ្សែភ្លើងនៅខាងលើផ្ទះ បណ្ដាលឲ្យឆេះមុន។ លោកវរសេនីយ៍ឯកបន្តទៀតថាករណីអគ្គីភ័យនេះត្រូវបាននគរបាលជំនាញស្រុកជួយអន្តរាគមន៍ពន្លត់រលត់ដោយជោគជ័យដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ០២គ្រឿង អស់ទឹក០៨ឡាន រហូតដល់ម៉ោង៩និង៤៥ទើបរលត់ទាំងស្រុង៕

Facebook Comments
Loading...