ជនសង្ស័យ​ចំនួន២នាក់​លួច​ស្លាក​លេខ​រថយន្ត​នៅ​តាម​បណ្ដា​ខណ្ឌ ត្រូវបានកម្លាំង​សមត្ថកិច្ច​បង្ក្រាប​បានហើយ

0
830

ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន២នាក់ដែល​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត​នៅ​តាម​បណ្ដា​ខណ្ឌ ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវបានកម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដូន​ពេញ​ បាន​ធ្វើ​ការ​ចាប់​បង្ក្រាប​ជា​បន្តបន្ទាប់​ ​ព្រមទាំង​ដកហូត​វត្ថុតាង​ស្លាក​លេខ​រថយន្ត​ជាច្រើន​គ្រឿង​ផង​ដែរ​ ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ដោយ​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ និង​គូកន​ដែល​ធ្វើ​សកម្មភាព​លួច​ដោះ​ស្លាក​លេខ​រថយន្ត​របស់​គេ​ដែល​សេសសល់​ម្នាក់ទៀត​នោះ រហូតមកដល់​វេលា​ម៉ោង​១៣​រសៀល​កាលពី​ថ្ងៃទី​២៤ ​ខែ​មីនា​ ឆ្នាំ​២០២០​ កម្លាំង​ជំនាញ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្ទះ​ខ្មោច​ភូមិ​៣ សង្កាត់​ផ្សា​ចាស់ ​ខណ្ឌ​ដូនពេញ​។​

ជនសង្ស័យ​ទាំង​២​នាក់ ​ដែល​ត្រូវ​ចាប់​បង្ក្រាប​បាន​បន្តបន្ទាប់​នេះ​ ទី​១.​ឈ្មោះ សៅ វណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​គ្មាន​លេខ ភូមិ​០៣ ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ​។ ទី​២​.ឈ្មោះ​ច័ន្ទ មករា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ ស្នាក់នៅ​ចំណុច​ផ្ទះ​ខ្មោច ភូមិ​៣ សង្កាត់​ផ្សារចាស់ ​ខណ្ឌ​ដូនពេញ​។​

សមត្ថកិច្ច​ផ្នែក​ជំនាញ​ នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា ​លទ្ធផល ​នៃ​ការស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​មុខសញ្ញា​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត ​គឺ​កាលពី​យប់​ថ្ងៃ​ទី​២៣ ​ខែ​មីនា​ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​៣០​នាទី កម្លាំង​ផ្នែក​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​និង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ចាស់​ បាន​បើក​ការស្រាវជ្រាវ​លើ​មុខសញ្ញា​លួច​ស្លាក​លេខ​រថយន្ត ដែល​កិច្ច​ប្រតិ​បត្តិការ​នេះ​ ​បន្ត​តាម​ច្បាម​រហូតដល់​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២៤។

​សមត្ថកិច្ច​ដដែល​នោះ​បាន​បន្ត​ទៀត​ថា ​សមត្ថកិច្ច​បានធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ចំនួន​០១​នាក់​ឈ្មោះ សៅ វណ្ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល​គ្មាន​លេខ ភូមិ​០៣​ សង្កាត់​ផ្សារ​ចាស់។ ចំណែក​វត្ថុតាង​ចាប់​យក​មាន​ទី​១.​ស្លាក​លេខ​រថយន្ត​ចំនួន​០៦​គូ ស្មើ​១២​សន្លឹក ដែល​មាន​លេខ​ដូចខាងក្រោម ៖​– ភ្នំពេញ 2AR:4712 ចំនួន​០២​សន្លឹក​– ភ្នំពេញ 2AR:0509 ចំនួន​០២​សន្លឹក​– ភ្នំពេញ 2AB:6207 ចំនួន​០២​សន្លឹក​– ភ្នំពេញ 2AS:2485 ចំនួន​០២​សន្លឹក​
– ភ្នំពេញ 2AU:6487 ចំនួន​០២​សន្លឹក​– ភ្នំពេញ 2BA:2430 ចំនួន​០២​សន្លឹក​
ទី​២.​ឧបករណ៍​សម្រាប់​កាច់​សោ​កុងតាក់​ម៉ូតូ​ចំនួន​០១។​ទី​៣.​សោ​សម្រាប់​ដោះ​(​ទួរណឺវិស​)​ស្លាក​លេខ​រថយន្ត​ចំនួន​០៥​ដើម។​ទី​៤.​កាបូប​ខ្មៅ សម្រាប់​ដាក់​ស្លាក​លេខ​ចំនួន​០១​។​សមត្ថកិច្ច​បន្ត​ថា ​ក្រោយពី​បាន​ប្រើប្រាស់​វិធានការ​ជំនាញ​សួរ​យក​ចម្លើយ​ ជនសង្ស័យ​ខាងលើ​សារ​ភាព​ថា ​ខ្លួន​មាន​បក្ខពួក​ចំនួន​០២​នាក់ តែង​ធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត​នៅ​តាម​បណ្ដា​ខណ្ឌ ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​១០​លើក សរុប​បាន​ស្លាក​លេខ​ចំនួន​២០​សន្លឹក​រួមមាន ៖​-​ធ្វើ​សកម្មភាព​ កាលពី​ថ្ងៃទី១៨ ​ខែ​មីនា ​ឆ្នាំ​២០២០ ចំនួន​០២​លើក នៅ​ចំណុច​ក្រោយ​មន្ទីរពេទ្យ​អង្គ​ឌួង​១​លើក និង​នៅមុខ​ផ្សារ​សូរិយា សង្កាត់​ផ្សារ​ថ្មី​១ ១​លើក។
-​ធ្វើ​សកម្មភាព កាលពី​ថ្ងៃទី​១៩ ​ខែមីនា ​ឆ្នាំ​២០២០ ចំនួន​០៣​លើក នៅ​ចំណុច​តំបន់​ផ្ទះសំណាក់​ចំហៀង​ផ្សារ​សូរិយា​ ផ្លូវ​១៥៤ ០១​លើក នៅមុខ​បេនឡាន​បាត់ដំបង សង្កាត់​ផ្សា​ថ្មី​ទី​២ ០១​លើក និង​នៅ​ក្រោយ​សណ្ឋាគារ​ញ៉ូ​វ​យ៉​ក​(​វត្ត​កោះ​) សង្កាត់​បឹងរាំង ០១​លើក​ទៀត​។​-​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​២០ ​ខែ​មីនា ​ឆ្នាំ​២០២០ ចំនួន​០២​លើក នៅ​ចំណុច​ស្តុ​ប​ដេ​អិន ខណ្ឌ​៧​មករា ចំនួន​១​លើក និង​នៅមុខ​វត្ត​សា​រ៉ាវ​ត្ត សង្កាត់​ចតុមុខ។​
-​ធ្វើ​សកម្មភាព​ កាលពី​ថ្ងៃទី​២១ ​ខែ​មីនា ​ឆ្នាំ​២០២០ ចំណុច​មុខ​វត្ត​មង្គល​វន្ត សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ចំនួន​១​លើក​។​-​ធ្វើ​សកម្មភាពកាលពី​ថ្ងៃទី​២២​ ខែ​មីនា ​ឆ្នាំ​២០២០ ចំណុច​ក្រោយ​ពេទ្យ​កុមារ​ជាតិ ខណ្ឌ​ទួលគោក ចំនួន​១​លើក​។​-​ធ្វើ​សកម្មភាព ​កាលពី​ថ្ងៃទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០២០ ចំណុច​ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ ខណ្ឌ​ទួល​គោក ចំនួន​១​លើក​។​

ប្រភព​ព័ត៌មាន​ដដែល​បន្តថា​ ដោយយោង​តាម​ចម្លើយ​សារភាព​ខាងលើ សមត្ថកិច្ច​ ក៏បាន​បន្ត​ស្រាវ​ជ្រាវ​រក​បក្ខពួក គូកន​ធ្វើ​សកម្មភាព​ម្នាក់ទៀត រហូតមកដល់​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃខែ​ដដែល កម្លាំង​ជំនាញ ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​តែម្តង នៅ​ចំណុច​ផ្ទះ​ខ្មោច ភូមិ​៣ សង្កាត់​ផ្សា​ចាស់ ឈ្មោះ ច័ន្ទ មករា ភេទ​ប្រុស អាយុ​២២​ឆ្នាំ។

សមត្ថកិច្ច​បញ្ជាក់ថា ​ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ កំពុង​ប្រើប្រាស់​វិធានការ​សួរ​យក​ចម្លើយ បន្ត​ស្រាវជ្រាវ​រក​អ្នកទទួល​ទិញ​ផល​ចោរកម្ម ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ អនុវត្ត​តាម​នីតិ​វិធី​។​ និង​ទិសដៅ​បន្ត អធិការដ្ឋាន និង​ប៉ុស្តិ៍​ទាំង​១១​ ជំរុញ​ការស្រាវជ្រាវ និង​បន្ត​បើក​ការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​៕​

Facebook Comments
Loading...