អតីត​គ្រូ​បង្វឹក​ក្រុម FC Barcelona​ ថាក្រុម Real Madrid​គឺ​ជា​សំណាង​ប៉ុណ្ណោះបានឡើងឈរកំពូលតារាង

0
1137

កីឡាបរទេស ៖ លោក Carles Rexach ​អតីត​គ្រូ​បង្វឹក​ក្រុម FC Barcelona ​បាន​និយាយ​ថា​ការ​ឡើង​ឈរ​កំពូល​តារាង​របស់​ក្រុម Real Madrid ដែលដឹកនាំដោយគ្រូបង្វឹកលោក Zidane ​គឺ​ជា​សំណាង​មួយ​ប៉ុណ្ណោះ ដោយ​យក​ឈ្នះ​លើ​ក្រុម Real Valladolid ​​ក្នុង​លទ្ធផល ១-០។

ក្រុម Real Madrid ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Real Valladolid ​បាន​ក្នុង​លទ្ធផល ១-០ ​មក ​ពួកគេ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង La Liga ​ហើយ ​ក្រោ​យ​ពី​ក្រុម Barcelona ​ចាញ់​ក្រុម Valencia ​ក្នុង​លទ្ធផល ២-០ ​រួច​មក​។

​តែ​តាម​លទ្ធផល​ឡើង​ឈរ​កំពូល​តារាង​លីគ​អេស្ប៉ាញ​នេះ ​ធ្វើ​ឱ្យ​លោក Rexach ​ដែល​ធ្លាប់​ជា​អតីត​កីឡាករ Barcelona ​និង​ធ្លាប់​ដឹក​នាំ​ក្រុម​នេះ​ផង​នោះ ​និយាយ​ថា​នេះ​ជា​សំណាង​មួយ​សម្រាប់​ក្រុម​លោក Zidane ​ប៉ុណ្ណោះ។​បុរស​វ័យ​៧៣​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា​៖ “Real Madrid ​យក​ឈ្នះ Valladolid ​បាន​ត្រឹម​១-០ ​ប៉ុណ្ណោះ​ ហើយ​វា​ជា​សំណាង​មួយ​សម្រាប់​ពួកគេ។ ​គ្មាន​ក្រុម​ដែល​ឈ្នះ​ស្រួល​ឡើយ​សម្រាប់​រដូវ​កាល​នេះ។ ​ក្រុម Barcelona ​កំពុង​ជួប​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ​ពួកគេ​មាន​រឿង​ច្រើន​ដើម្បី​រៀប​ចំ​ក្រុម​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ”៕

Facebook Comments
Loading...