មនុស្សចំនួន១០នាក់រងរបួសធ្ងន់ ស្រាល បណ្តាលមកពីរថយន្តដឹកអ្នកដំណើរ ក្រុមហ៊ុនកាពីតូលរេចង្កូតធ្លាក់ចូលប្រឡាយ

0
826

បាត់ដំបង ៖ រថយន្តដែលបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស (រថយន្តក្រុងក្រុមហ៊ុនកាពីតូល) ពាក់ស្លាកលាកលេខ ភ្នំពេញ ៣D៥៣៥៣ បើកលឿន រេចង្កូតធ្លាក់ចូលប្រឡា​យបង្កឲ្យមនុស្សចំនួន១០នាក់រងរបួសធ្ងន់ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញា​ណ ព្រោះក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១:០០ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ឋិតក្នុងត្រង់ចំណុចក្រុម១២ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងដែរថា មុនកើតហេតុ គេឃើញរថយន្តខាងលើបានធ្វើដំណើរពីទិសបាត់ដំបងទៅភ្នំពេញ លុះមកដល់ចំណុចខាងលើបានរេចង្កូតធ្លាក់ចូលប្រឡាយតែម្តង បណ្តាលឲ្យរបួសអ្នកជិះក្នុងរថយន្តធ្ងន់ស្រាលរហូតដល់១០នាក់ ។

យោងតាមរបាយការណ៍បន្តថា អ្នករងរបួសទាំង១០នាក់ នៅក្នុងឧបទ្ទវហេតុខាងលើនេះមានឈ្មោះ ទី១ឈ្មោះ ឡាយ ឈឿម ភេទប្រុស អាយុ៦៥ឆ្នាំ របួសធ្ងន់, ទី២ឈ្មោះ ហោ សិម ភេទស្រី អាយុ៥១ឆ្នាំ បួសស្រាល, ទី៣ ឈ្មោះ ផន សុភី ភេទស្រី អាយុ៥៨ឆ្នាំ របួសស្រាល, ទី៤ ឈ្មោះ រស់ បូផា ភេទស្រី អាយុ២៦ឆ្នាំ របួសស្រាល អ្នកទាំង៤ រស់នៅខេត្តបន្ទាយមានជ័យ។ទី៥ ឈ្មោះ ញ៉ែម សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ របួសស្រាល ទី៦ឈ្មោះ អ៊ុក សាយលឿ ភេទស្រី អាយុ៦៧ឆ្នាំរបួសស្រាល អ្នកទាំង២រស់នៅរាជធានីភ្នំពេញ។ ទី៧ឈ្មោះ សំ សុភី ភេទប្រុស អាយុ៦៥ឆ្នាំ របួសស្រាល ទី៨ឈ្មោះមិល សុធារី ភេទប្រុស អាយុ៥៩ឆ្នាំ របួសស្រាល អ្នកទាំង២ រស់នៅខេត្តពោធិ៍សាត់។ ទី៩ឈ្មោះ ហូយ សុខហេង ភេទប្រុស អាយុ៩ឆ្នាំ រស់នៅភូមិរតនៈ ក្រុងបាត់ដំបង របួសស្រាល ១០/ឈ្មោះ លី ហ៑ាង ភេទស្រី អាយុ៤២ឆ្នាំ របួសស្រាល រស់នៅខេត្តបាត់ដំបង។

សមត្ថកិច្ចបានជួយអ្នករបួសទាំងអស់ចេញពីរថយន្ត ដើម្បីបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបបាត់ដំបង។ រីឯរថយន្តសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែរង់ចាំបន្តនីតិវិធី៕

Facebook Comments
Loading...