បុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំ ផ្ទុកជម្ងឺវីរុសរលាកសួតថ្មី តែមិនមានចេញអាការៈអ្វីធ្ងន់ធ្ងរឈានដល់ការសង្គ្រោះបន្ទាន់ឡើយ

0
791

ព្រះសីហនុ ៖ សូមជម្រាបថា ករណីបុរសជនជាតិចិនម្នាក់អាយុ ៦០ ឆ្នាំដែលមានផ្ទុកវីរុសរលាកសួតថ្មី បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យបានដាក់បុរសនេះក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ។

មន្ទីរពេទ្យប្រាប់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បុរសអ្នកជំងឺរូបនោះ មានសភាពធម្មតា មិនមានចេញអាការៈអ្វីធ្ងន់ធ្ងរឈានដល់ការសង្គ្រោះបន្ទាន់ឡើយ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានអញ្ជើញមកដល់ខេត្តព្រះសីហនុហើយ ដើម្បីពិនិត្យស្ថានភាពទូទៅបន្ថែម៕

Facebook Comments
Loading...