Greenwood ​បំបែក​បាន​កំណត់ត្រា​ដ៏​អស្ចារ្យ​ខកខាន​កើត​មាន៣៦ឆ្នាំ​មុនរបស់​ក្លឹបMan Utd

0
899

កីឡាបរទេស ៖ Mason Greenwood ក៏​បាន​ចូលរួម​ចំណែក​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ៦-០ ទៅ​លើ​ក្លឹប Tranmere Rovers នៅ​វគ្គ​ជុំ​ទី៤FA Cup កាល​ពី​យប់​មិញ​ផង​ដែរ ទន្ទឹម​នឹង​នេះ​ Greenwood ក៏​បំបែក​បាន​កំណត់ត្រា​ដ៏​អស្ចារ្យ​ខកខាន​កើត​មាន៣៦ឆ្នាំ​មុន។

កាល​ពី​ឆ្នាំ១៩៨៤ លោក Norman Whiteside ធ្លាប់​សម្រេច​បាន​ម្តង ហើយ​ថ្មីៗ​នេះ Greenwood ក៏​ធ្វើ​បាន​ម្តង​ទៀត​នាម​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​អាច​រក​បាន១០ គ្រាប់​ឲ្យ​ក្លឹបMan Utd។

បង្ហាញ​ខ្លួន​នៅ​ជម្រើស​ដំបូង​បាន១៣ លើក​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប៣៤ ប្រកួត ដោយ​រក​បាន១០គ្រាប់​ហើយ​សម្រាប់​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ។បញ្ជាក់​ថា​យុវជន​កើត​ឆ្នាំ ២០០១ រូប​នេះ បើ​តាម​តម្លៃ​ខ្លួន​ស្ទាបស្ទង់​បច្ចុប្បន្ន​ថ្លៃ​ប្រហែល២០លាន​អឺរ៉ូ ដែល​មាន​កុងត្រា​សេសសល់​ជាមួយ United ដល់​ថ្ងៃ​ទី៣០ មិថុនា ឆ្នាំ២០២៣៕

Manchester United’s Mason Greenwood scores his side’s sixth goal of the game from the penalty spot during the FA Cup fourth round match at Prenton Park, Birkenhead. (Photo by Simon Cooper/PA Images via Getty Images)
Facebook Comments
Loading...