ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ ច្រកចូលក្នុងការុងយកទៅផ្លុងចោលក្នុងបឹងតាមផ្លូវឡុងឈិន

0
1068

ភ្នំពេញ ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញច្រកចូលក្នុងការុងយកទៅផ្លុងចោលអណ្តែតក្នុងទឹកបឹងតាមផ្លូវឡុងឈិន សង្ស័យជាករណីឃាតកម្មសម្លាប់យ៉ាងព្រៃផ្សៃ ដែលហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នាល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងឡុងឈិន ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ បានដើរទៅរកស្ទូចត្រីតាមបឹង ស្រាប់តែមានក្លិនស្អុយយ៉ាងខ្លាំង ដើររកមើលក៏ប្រទះឃើញសពបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដោយមានសភាពស្អុយរលួយមើលលែងយល់ នៅក្នុងថង់ពណ៌ខ្មៅ ច្រកចូលក្នុងការុងមើលឃើញតែជើងអណ្តែតក្នុងបឹង ទើបបង្កឲ្យមានការភាក់ផ្អើល ក៏បានរាយការទៅសមត្ថកិច្ចមូលដ្ឋាន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដ ចំណែកសពយកមកដំកល់ទុកនៅក្នុងវត្តស្ទឹងមានជ័យរងចាំសាច់ញ្ញាតិមកទំនាក់ទំនងយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...