ក្នុងពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំចិនឆ្នាំ២០២០ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត៩ម៉ឺននាក់

0
1114

ព្រះសីហនុ ៖ បើយោងតាមការបញ្ជាក់ពីលោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីទេសច​រណ៍ខេត្តព្រះសីហនុបានអោយដឹងនាព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្តយ៉ាងច្រើនកុះករ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០នេះ ដែលនេះជាចំនួនកើនឡើងវិញ បន្ទាប់ពីមានការថយចុះនារយះពេលកន្លងមក បើធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០១៩។

លោកបានបញ្ជាក់ថា យោងតាមតួលេខដែលមន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ទទួលបាន ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦មករានេះ មានភ្ញៀវទេសចរប្រមាណ ៨៧.៧៦៥នាក់ កើនឡើង ២៤.៥២%( ឆ្នាំ ២០១៩ មាន ៧០.៤៨០នាក់) ភ្ញៀវជាតិប្រមាណនាក់ ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧%(ឆ្នាំ ២០១៩ មាន ៤៤.៥៦០នាក់) ភ្ញៀវអន្តរជាតិប្រមាណនាក់ ១៣.២៧០នាក់ ថយចុះ៤៨.៨០%(ឆ្នាំ ២០១៩ មាន ២៥.៩២០នាក់)។

តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើងហោះហើរ ថយចុះ២២ ជើង (ឆ្នាំ២០១៩ មាន ៦៣ជើង) ភ្ញៀវសរុបប្រមាណ ២.៩០៧នាក់ ថយចុះ៥៣.៨៥% (ឆ្នាំ២០១៩ មាន ៦.៣០០នាក់) ភ្ញៀវជាតិប្រមាណ១៣៥នាក់ ថយចុះ៣៧.១៧% (ឆ្នាំ២០១៩មាន ១៣៥នាក់) អន្តរជាតិប្រមាណ២.៧៧២នាក់ ថយចុះ ៥៤.៤៤%(ឆ្នាំ២០១៩មាន ២.២៣០នាក់) ភ្ញៀវទេសចរទៅកំសាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៧.៧៤១នាក់កើនឡើង៣.៤០% (ឆ្នាំ២០១៩មាន ៧.៤៨៦នាក់)ជាតិប្រមាណ ៤.៣០០នាក់ កើនឡើង៧៣.១៧% ( ឆ្នាំ ២០១៩ មាន ២.៤៨៣នាក់) អន្តរជាតិប្រមាណ៣.៤៤១នាក់ ថយចុះ៣១.២២% ( ឆ្នាំ ២០១៩ មាន៥.០០៣ នាក់)

ចំណែកឯនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវ សរុប១០.៦៥៤នាក់ កើនឡើង ៦០.០១% ជាតិ ១០.៤០២នាក់ កើនឡើង ៦៧.២៣% និងភ្ញៀវអន្តរជាតិ ២៥២នាក់ ថយចុះ ៤២.៤៦% (ឆ្នាំ ២០១៩ សរុប ៦.៦៥៨នាក់ ជាតិ ៦.២២០នាក់ និងអន្តរជាតិ ៤៣៨នាក់) ភ្ញៀវតាមបណ្តាឆ្នេរនានាសរុប ៥០.៧៤៦នាក់ ជាតិ ៤៩.១១៤នាក់ និងអន្តរជាតិ ១.៦៣២ នាក់។

ជាមួយគ្នានេះដែរក្នុងកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះដែរគឺនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ក៏មាននាវាទេសចរណ៍មួយគ្រឿង ឈ្មោះ MARRELLA DISCOVERY សញ្ជាតិ MALTA បានដឹកអ្នកដំណើរជាភ្ញៀវទេសចរណ៍ចំនួន ១៦៩៨នាក់ នាវិកចំនួន៧៧៩នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង បានទស្សនានៅតាមរមណីយដ្ឋាន និងឆ្នេរសមុទ្រ នានាក្នុងខេត្តព្រះសីហនុ។

ដោយឡែក លោក ឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអោយដឹងដែរថា សម្រាប់រយះពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន វៀតណាម លើបញ្ហាសន្តិសុខ មានភាពល្អប្រសើរ ដែលកត្តាទទួលបានលទ្ឋផលល្អប្រសើរនេះ ដោយសារយើងបានកំណត់គោលដៅ និងដាក់ផែនការបានល្អប្រសើរ ទៅតាមគោលដៅប្រចាំការណ៏ និងបានត្រៀមកំលាំងក្នុងការអន្តរាគមន៏បន្ទាន់នៅពេលមានហេតុការ ជាពិសេសលើបញ្ហាអគ្គីភ័យ៕

Facebook Comments
Loading...