កីឡាករ​មក​ពី Liverpool ​៧​នាក់មានឈ្មោះឈ្នះពាន​រង្វាន់ Ballon d’Or ​​៣០​នាក់​ចុង​ក្រោយ​

0
146

កីឡាបរទេស ៖ កាសែត​បារាំង​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​៣០​នាក់​ចុង​ក្រោយ ​ពាន​រង្វាន់ Ballon d’Or ​ហើយ ​ដោយ​ក្នុង​នោះ​រួម​មានCristiano Ronaldo, Lionel Messi, Mohamed Salah, Sadio Mane ​និង​ Virgil van Dijk ​សុទ្ធ​តែ​មាន​ឈ្មោះ។ជាមួយ​ការ​ធ្វើ​បាន​ល្អ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ​រដូវ​កាល​មុន ​ពាន​រង្វាន់ Ballon d’Or ​បញ្ជី​ឈ្មោះ​៣០​នាក់​ចុង​ក្រោយ​នេះ ​មាន​កីឡាករ​មក​ពី Liverpool ​៧​នាក់​ឯ​ណោះ។

​ដោយ​ឡែក​អ្នក​ឈ្នះ​ឆ្នាំ​មុន Luka Modric ​មិន​មាន​ឈ្មោះ​ឡើយ តែ​បែរ​ជា​មាន​ឈ្មោះ​អ្នក​ចាំទី Hugo Lloris ​របស់​ក្រុម Spurs ​ទៅ​វិញ។រំលឹក​ថា​រដូវ​កាល​មុន ​៣​នាក់​ចុង​ក្រោយ​គឺ Messi , Ronaldo ​និង Luka Modric ​។ ​ខ្សែ​បម្រើ​ក្រូអាត​នេះ​ហើយ ​ដែល​បញ្ចប់​កំណត់ត្រា​ឈ្នះ​តែ​២​នាក់ Ronaldo Messi ​ក្នុង​ពាន​រង្វាន់ Ballon d’Or ​នេះ។ ដូច្នេះ​ចាំ​មើល​ឆ្នាំ​នេះ ​តើ​មាន​មុខ​កីឡាករ​ថ្មី​ឈ្នះ​ទៀត ​ឬ​កីឡាករ Messi  ឬ Ronaldo ​ជា​អ្នក​ឈ្នះ​ដដែល៕

Facebook Comments
Loading...