អ្នក​គាំទ្រកូរ៉េ​មិន​សប្បាយ​ចិត្ត​ ដោយ​មិនបាន​ឃើញ​ខ្សែ​ប្រយុទ្ធ Ronaldo ​រូប​នេះ​ចូល​លេង

0
108

កីឡាបរទេស ៖ ក្រុម Juventus ​លេង​បាន​ត្រឹម​ស្មើ​ក្រុម K League All Stars ​៣ទល់​នឹង​៣ ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​ទៅ​នេះ ដោយ​គ្មាន​វត្តមាន​របស់​កីឡាករ​សំខាន់ Cristiano Ronaldo ​ឡើយ​។

ចំពោះ​ហេតុផល​មិន​ដាក់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​នេះ លោក Sarri ​បាន​បញ្ជាក់​ថា Ronaldo ​មាន​បញ្ហា​សាច់​ដុំ​ភ្លៅ ដូច្នេះ​លោក​មិន​ហាន​ប្រថុយ​ដាក់​រូបគេ​ឱ្យ​ចូល​លេង​ឡើយ។ ការ​ឱ្យ​រូបគេ​សម្រាក​គឺ​ជា​ជម្រើស​ល្អ​បំផុត​ហើយ​សម្រាប់​កីឡាករ​ព័រទុយហ្គាល់ ​ក្នុង​ការ​ត្រៀម​ខ្លួន​បើក​រដូវ​កាល​ថ្មី។ ការ​មិន​ដាក់ Ronaldo ​លេង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ឡើយ ដោយ​ពួកគេ​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចូល​លេង។ ដោយ​តម្លៃ​សំបុត្រ​សម្រាប់​ការ​ចូល​មើល​ប្រកួត​មិត្តភាព​នេះ​មាន​ដល់​២០០​ដុល្លារ​ឯ​ណោះ៕

Facebook Comments
Loading...