ទេសចរអន្តរជាតិជិត៣លាននាក់ កម្ពុជាទទួលបាននា៥ខែដើមឆ្នាំ២០១៩ នេះ

0
1335

ភ្នំពេញ ៥ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ៣លាននាក់ កើន១១.៤% ក្នុងនោះចូលតាមផ្លូវអាកាស ច្រកកងកេង និងចូលតាមផ្លូវទឹកមានការកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងចូលតាមផ្លូវគោកមានការធ្លាក់ចុះខ្លះ។

តាមរាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៨៨,៤៦១នាក់ កើនឡើង ១១.៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ។

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាទាំងនោះ រួមមាន១៖ ចូលតាមផ្លូវអាកាសចំនួន ២,០១៨,៩៣៥នាក់ កើនឡើង ១៦.៩% ក្នុងនោះចូលតាមច្រកភ្នំពេញចំនួន ៩២៣,៧៧១នាក់ កើនឡើង១៧.៦% តាមច្រកសៀមរាបចំនួន៨៤៦,២៦៧នាក់ ថយចុះ ៤.៥% និងតាមច្រកកងកេងចំនួន ២៤៨,៨៩៧នាក់ កើនឡើង ៣៤៤.៩%។

២៖ ចូលតាមផ្លូវគោកចំនួន ៧៨៥,៧៧៤នាក់ ថយចុះ ១.១%។៣៖ ចូលតាមផ្លូវទឹកចំនួន ៨៣,៧៥២នាក់ កើនឡើង ១៥.៤%។ ក្នុងនោះផងដែររបាយការណ៍ក៏បានបញ្ជាក់អំពីស្ថិតិទេសចរអន្តរជាតិក្នុងខែឧសភា ឆ្នាំ២០១៩ មានចំនួន ៤៧២,៨៥២នាក់ កើនឡើង១២.៨% បើធៀបនឹងខែឧសភា ឆ្នាំ២០១៨ កន្លងមក៕

 

Facebook Comments
Loading...