មឿង សុខហ៊ុច និងម៉ឺន មេឃា ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃ

0
1051

ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់ពុទ្ធ​សេរីវង្សពោ​ធិសែន​ជ័យកីឡា និងកីឡា​ករម៉ឺន មេឃា អ្នកប្រដាល់របស់ក្លិប​អេភូថងកីឡា ឡើងដើម្បីដណ្តើមប្រាក់លាន ជាមួយកីឡាករជើងខ្លាំងថៃនីល វ៉.ស៊ុងងនឺន ​និងកីឡាករថៃបល្ល័ងនុម ឡេកហ្គាស៊ី ​ នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃសៅរ៍​ទី៣០ ខែមីនា ឆ្នាំ២០១៩នេះ។

កីឡាករមឿង សុខហ៊ុយ ​ដែល​ត្រូវជួបជាមួយកីឡាករជនជាតិថៃនីល វ៉.ស៊ុងងនឺន ក្នុងប្រភេទទ​ម្ងន់៦៥គីឡុ​ក្រាម ​អ្នក​ទាំង​២នាក់នេះមិនដែលជួបគ្នាទេនាពេលកន្លងមក ក្នុងការដណ្តើមប្រាក់លាននេះ ស្នៀតខ្លាំងរបស់កីឡាករថៃគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។​

បច្ចប្បន្ននេះមឿង សុខ ហ៊ុច ត្រូវ​បានគេមើលឃើញថា ឡើងប្រកួតរៀងរាល់សប្តាហ៍តែម្តង នៅតាមបណ្តាសង្វៀនទួរទស្សន៍នានាក្នុងប្រទេសកម្ពុជា ជាមួយ​កីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យ​សសើរ ដោយឈ្នះច្រើនជាងចាញ់ជា​មួយយកឈ្នះពិន្ទុនិងផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។ មឿង សុខហ៊ុច គេមាន​កាយសម្បទា​រឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរ​ប្រកួ​ត​របស់ខ្លួន ពិបាកទប់ទល់ និង​ជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៍អស្ចារទៀតផង។ ការ​វាយ​ចេ​ញ​របស់សុខហ៊ុច ​ធ្ងន់ហើយរហ័ស​ ​ជាពិសេស​ស្នៀត​ជើង​ទាត់ និង​ជង្គង់ របស់​គេ​ខ្លាំង​ណា​ស់​អាច​បញ្ចេញ​បាន​ភ្លាមៗ​ស្រប​ជាមួយ​ដៃតែម្តង។ ប៉ុន្តែ​យ៉ាងណា មឿង សុខហ៊ុ​ច ក៏​មាន​ចំ​ណុ​ច​ខ្សោ​យខ្លះ​ដែរ គឺត្រង់​​វាយ​ចេញ​ហើយមិនសូវការពាវិញនោះទេ​ដែលធ្វើឲ្យដៃគូប្រកួត​ឆាប់​​ដឹងពី​ចំណុច​ខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាច​យក​ឈ្នះ កីឡា​ករថៃនីល វ៉.ស៊ុងងនឺន នេះដណ្តើមបានប្រាក់លានឬយ៉ាងណា?។

ដោយឡែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃបល្ល័ងនុម ឡេកហ្គាស៊ី ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមានវិជ្ជាគុនខ្លាំងប៉ុន្មាននោះដែរ តែយ៉ាងណាកីឡាករថៃភាគច្រើនស្នៀតខ្លាំងរបស់ពួកគេគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហ៊។

ចំណែកកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជំនះជាហូរហែ​ផង​ដែរ។ កីឡាករវ័យក្មេងរូប​នេះ​មិន​ទាត់​ដឹង​ថា​ខ្លួន​ឯង​មាន​ស្នៀត​ខ្លាំង​ណា​មួយ​ ឬ​ឲ្យ​ច្បាស់​ដូច​ឪពុក​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ធ្លាប់​ឮ​ម្ដាយរបស់គេ​សរសើរ​ថា​ស្នៀត​ទាត់​គឺ​ដូច​គ្នាទៅនិងឪពុកអាតីតអ្នកប្រដាល់ជើងខ្លាំងលោកអេ ភូថង​ តែ​នៅ​ស្រាលជាងបន្តិច។​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ខាង​លើ​ ប្រាប់​ពី​ចំណុច​ខ្វះខាត​រប​ស់​ខ្លួន​ដែរ​ថា​ គួរ​ត្រូវ​ពង្រឹង​ស្នៀត​ចាប់​ឡាំ​ជង្គង់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ព្រោះ​នៅ​ខ្សោយ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃបល្ល័ងនុម ឡេកហ្គាស៊ី នរណាជាអ្នកឈ្នះដណ្តើមបានប្រាក់លាននេះ?​៕

Facebook Comments
Loading...