សួន ចាន់នី និងឃីម បូរ៉ា ឡើងដណ្តើមពិន្ទុពីកីឡាករថៃ

0
151

ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក និងកីឡាករឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគៀបខេត្តបន្ទាយមានជ័យ ឡើងជួបកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក និងកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម ក្នុងវគ្គជម្រុះឆ្ពោះទៅដណ្តើមពាន ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃអាទិត្យ​ទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។

កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករថៃឈ្មោះទួនប៉េ ស៊ីតសាមផាយ៉ាក ក្នុងប្រភេទ​ទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេក្នុងពានរង្វាន់នេះ។ សួន ចាន់នី ប្រមាណជាង១០ប្រកួតមកនេះទើបតែចាញ់មួយលើកប៉ុណ្ណោះ ក្នុងការប្រកួតលក្ខណមិត្តភាពអន្តរជាតិ ដែលធ្វើឲ្យ​កេរ្តិ៍​​ឈ្មោះ​របស់​កីឡាករសួន ចាន់នី ត្រូវបានអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង។​

​ស្របគ្នា​ដែលកីឡាករសួន ចាន់នី ​ឡើ​ង​រេញ​ពេល​ណា​ក៏បាន​បង្ហាញ​ភាព​ខ្លាំង​ហើយ​ដណ្ដើ​ម​បាន​ជ័យជម្នះលើ គូប្រកួតជាច្រើន​ផងនោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​កីឡាកររូប​នេះ ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ខ្លាំងស្រករក្រោយជាច្រើនផងដែរ​។ អ្នក​ប្រដាល់​មានដៃវែងជើងវែងសួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំងទម្ងន់មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជាច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។ ចាំមើលកីឡាករសួន ចាន់នី ជា​អ្នកឈ្នះទទួលបាន៣ពិន្ទុឬកីឡាករថៃទួនប៉េ ស៊ីតសាមផាយ៉ាក?។

ដោយឡែកកីឡាករឃីម បូរ៉ា ជួបជាមួយកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការ​ធ្លាប់ជួប​គ្នារវាង​កី​ឡាករទាំង​ពីរទេនាពេលកន្លងមកនោះ ហើយក៍មិនដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជា​គុនខ្លាំង​ប៉ុណ្ណានោះ​ដែរ។ តែបើកីឡាករឃីម បូរ៉ា វិញជាអ្នកប្រដាល់ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។

តែកីឡាករកម្ពុជារូបនេះចិត្តប្រ​ដាល់​របស់គេតូច រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វមិនសូវខ្លាំងផងនោះ​ ធ្វើឲ្យកីឡាកររូបនេះ​មិនសូវហ៊ាន​ប្តូរជាមួយគូប្រកួតណាដែលដើរចូលវាយ​កំញើញខ្លួននោះ​ឡើយ។ ទោះជាយ៉ាងនេះក្តីឃីម បូរ៉ា គេវាយតាមបច្ចេកទសដកថយ​មែនតែគេវាយ​សងមួ​យ​ៗ​វិញចំគោលដៅបានល្អ ការប្រ​កួត​រាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិនប្រស់នោះទេ។ ចាំមើល​ការ​ជួបគ្នានេះកីឡាករកម្ពុជាឃីម បូរ៉ា ជាអ្នកឈ្នះបាន៣ពិន្ទុឫកីឡាករថៃវិតថៈយ៉ាយុត និធិតណាយក្វាម?៕

Facebook Comments
Loading...