លោក ជា ខេមា ដឹកនាំកម្លាំងចម្រុះត្រួតពិនិត្យ​អាវុធជាតិផ្ទុះដើម្បី​ពង្រឹង​សុវត្ថិភាព​នៅក្នុង​មូលដ្ឋានពិសេសក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម

0
1314

ភ្នំពេញ ៖ លោកជា ខេមា ដឹកនាំកម្លាំគណៈបញ្ជាកាឯកភាព​ខណ្ឌ​ព្រែកព្នៅ ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ ដើម្បីសុខសុវត្ថិភាពនៅក្នុង​មូលដ្ឋានជូនប្រជាពលរដ្ឋ ជាពិសេសដើម្បី​ពង្រឹង​សុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ជាក់សែ្តង កាលពី​យប់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ រដ្ឋបាល​ខណ្ឌព្រែកព្នៅ ដឹកនាំ​ដោយ​លោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈ​បញ្ជាការឯក​ភាព​ខណ្ឌ កម្លាំងចូលរួមសរុបចំនួន៣៦នាក់ ចុះត្រួតពិ​និត្យការអនុវត្តច្បាប់​ចរាចរផ្លូវគោក និងឆែក​អាវុធជាតិផ្ទុះ នៅគោលដៅមុខ​សាលា​អនុវិទ្យា​ល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់​ព្រែក​ព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ជា ខេមា បាន​ប្រាប់​ឱ្យដឹងថា លោក​និងមន្ត្រីសាលាខណ្ឌ​ជាច្រើននាក់ទៀត​បាន​ដឹកនាំ​កម្លាំងចម្រុះសរុបចំនួន៣៦នាក់ ក្នុងនោះកម្លាំងប៉ូលិ​សសង្កាត់-ខណ្ឌចំនួន ១០​នាក់ កម្លាំង​កង​រាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ០៦នាក់ កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ-សង្កាត់ចំនួន ១០នាក់ ប្រតិបត្តិការនេះចាប់ពី​វេលា​ម៉ោង១៩ និង៣០នាទី រហូត​វេលា​ម៉ោង​ ២០និង ​៣០​នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផលត្រួតពិនិត្យរថយន្ត​ឆ្លងកាត់បានចំនួន ៣៥គ្រឿង រថយន្តធនតូចចំនួន២០គ្រឿង ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ២៥គ្រឿង ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះឆ្លងកាត់គ្មាន និងគ្រឿងញៀនឆ្លងកាត់គ្មាន។

លោកប្រាប់​ឲ្យដឹងទៀតថា សកម្មភាព​ដាក់​គោលដៅត្រួត​ពិនិត្យ​អាវុធជាតិផ្ទុះ រប​ស់​រដ្ឋបាលខណ្ឌព្រែកព្នៅ មានជា​រៀង​រាល់យប់តែម្តង ដើម្បី​ត្រួតពិនិត្យបទ​ល្មើស​គ្រប់​ប្រភេទ ធ្វើយ៉ាងណារក្សា​ឱ្យបាន​នូវ​សុខ​សុវត្ថិ​ភាពជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន ក៏​ដូច​ជាប្រជា​ពល​​រដ្ឋទូទៅផងដែរ ជាពិសេសដើម្បី​ពង្រឹង​សុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នាថ្ងៃទី០៤ខែកុម្ភៈ នេះ៕​

Facebook Comments
Loading...