ជនសង្ស័យចំនួន០៧នាក់ត្រូវបានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ស្រាវ​ជ្រាវឈានដល់ឃាត់ខ្លួន ជាបន្តបន្ទាប់គ្នា តាមពាក្យបណ្ដឹងពីជនរងគ្រោះ

0
4375

ភ្នំពេញ ៖ កាលពីវេលាម៉ោង១៤ និង០០ នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះផូ សារុំភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិស្លាបលែង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្ដឹងជនសង្ស័យ២នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) កាលពីវេលាម៉ោង១៣ និង០០ នាទីថ្ងៃទី៣០ ខែមករា នៅលើវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងកំលាំងជំនាញក៏បានធ្វើការឆែកកាម៉េរ៉ាសុវត្ថិភាពនៅស្ថានីយ៍លក់ប្រេងតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច ហើយបានកំណត់មុខសញ្ញានិងស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់បន្តបន្ទាប់គ្នា។

នៅវេលាម៉ោង៩ និង០០ នាទីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅចំណុចលើផ្លូវមានឈ្នះឈ្នះភូមិត្រពាំងពោធិ៍ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ឈ្មោះឈិន ឈី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ហើយនៅវេលាម៉ោង១០ និង០០នាទី ថ្ងៃខែឆ្នាំ ដដែលកម្លាំងយើង ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀតនៅក្នុងផ្ទះសំណាក់លីហួរបន្ទប់លេខ៦ភូមិឡកំបោរ សង្កាត់ស្វាយប៉ាករ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទីឈ្មោះជា ប៉ែតភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិកប់ស្រូវតូចសង្កាត់គោករកាខ័ណ្ឌព្រែកព្នៅពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)ទី២ឈ្មោះកើត នាងស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ពីបទពាក់ព័ន្ធអំពើលួចនិងប្រើប្រាស់គ្រឿងញៀន(ដោយសហការណ័ជាមួយការិយាលយ័ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង១២ និង០០នាទី ថ្ងៃដដែលកម្លាំងយើងឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ទៀតនៅផ្ទះសំណាក់ភ្នំមាសថ្មីបន្ទប់លេខ៣ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី១ឈ្មោះវៃ ល័ក្ខភេទស្រី អាយុ២៥ឆ្នាំ មុខរបរម៉ាស្សាកោសជប់ទីលំនៅមិនពិតប្រាកដ ពីបទពាក់ព័ន្ធអំពើលួចនិងនិងប្រើប្រាស់គ្រឿងញៀន។ ទី២ឈ្មោះឆាយ ង៉ូវចៃ ភេទប្រុសអាយុ១៦ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពីបទពាក់ព័ន្ធអំពើលួចនិងប្រើប្រាស់គ្រឿងញៀន និងទី៣ឈ្មោះ ភា ណាផាត់ហៅ អាលកភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ពីរបទពាក់ព័ន្ធអំពើលួចនិងប្រើប្រាស់គ្រឿងញៀន(ដោយសហការណ៍ជាមួយកងរាជអាវុធហត្ថខណ្ឌឬស្សីកែវនិងការិយាលយ័ព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

បន្ទាប់មកដល់ម៉ោង១៦ និងនាទី ថ្ងៃដដែលបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅក្នុងផ្ទះជួលបន្ទប់លេខ០៣ភូមិត្រពាំងពោធិ៍ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ឈ្មោះឡៃ ហុង ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទលួច(គាស់ផ្ទះ)ផ្ទះប្រជាពលរដ្ឋនៅភូមិត្រពាំងវែង សង្កាត់គោរកា ខណ្ឌព្រែកព្នៅកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

ត្ថុតាងចាប់យក១ម៉ូតូចំនួន០៤គ្រឿង ទី១ម៉ាកហុងដាឌ្រីមសង់សេ125 ពណ៌ខ្មៅផលិតឆ្នាំ ២០១៨ស្លាកលេខកំពង់ធំ 1K-9391(ម៉ូតូធ្វើសកម្មភាព) ទី២ម៉ាក ហុងដាឌ្រីមសង់សេ125 ពណ៌ខ្មៅផលិតឆ្នាំ២០១៥ គ្មានកុងទ័រគ្មានកាបាំងស្លាកលេខភ្នំពេញ 1CX- 4492 ទី៣ម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅផលិតឆ្នាំ២០១៦ពាក់ស្លាកលេខ.ភ្នំពេញ 1FQ- 8838 និងទី៤ម៉ាកអាយខុនស៊េរីចាស់គ្មានកាបាំងគ្មានកាតាប៊ូ។

និងទី២ដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច ទី៣លោហធាតុពណ៌ទង់​ដែងចំនួន២(ចិញ្ចៀន០១វង់ និងខ្សែដៃ០១ខ្សែ) ទី៤ទូរស័ព្ទដៃចំនួន៧គ្រឿង ទី៥ដាវចំនួន៤ដើម ទី៦កាបូបស្ពាយចំនួន២ និងទី៧ឧបករណ៍សេពគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការបន្ត៕

Facebook Comments
Loading...