រឿង សោ​ភ័​ណ្ឌ និងហ៊ីម សេរី ដណ្តើមប្រាក់លានជាមួយកីឡាករថៃ

0
1626

ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា២រូបគឺរឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់ដៃភ្លើង ជើងរន្ទះមកពី​ក្លិប​ម្កុដ​រាជសីហ៍ ជួបកីឡាករថៃហ្វៃប៉ា ប៉េឡេប៊ុរីរ៉ាំ ខណៈកីឡាករហ៊ីម សេរី អ្នកប្រដាល់ជើងខ្លាំងទម្ងន់ស្រាលរបស់ក្លិបតាព្រហ្មមានជ័យ​ ជួប​កីឡាករភិតអេក ប៉.ឆាឡាត មកសងសឹក និងដណ្តើមប្រាក់លាន នៅលើ​សង្វៀន​ស៊ីអិនស៊ី នា​ថ្ងៃ​សៅរ៍​ទី​១៧ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨នេះ។

កីឡាកររឿង សោភ័ណ្ឌ ត្រូវជួបជាមួយកីឡាករថៃហ្វៃប៉ា ប៉េឡេប៊ុរីរ៉ាំ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាម្តងហើយដោយកីឡាកររឿង សោភ័ណ្ឌ ជាអ្នកឈ្នះ ហើយនេះក៍ជាការសងសឹកគ្នាផងដែរ។ កន្លងមកគេធ្វើបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ ហើយក៍ធ្លាប់ឈ្នះខ្សែក្រវាត់ និងពានក្នុងស្រុកជាច្រើនទៀតផង។

រឿង សោភ័ណ្ឌ គេជាអ្នកប្រដាល់លេងស្នៀតកណ្តាប់ដៃ និងកែង រីឯស្នៀ​ត​ជើង​ទាត់ និង​ជង្គ​ង់របស់​គេ ក៍ល្អ​ហើយ​ខ្លាំង​ផងដែរ។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តី រឿង សោ​ភ័ណ្ឌ ក៏​មាន​ចំ​ណុច​ខ្សោយខ្លះ​ដែរ គឺត្រង់​គេមានកម្ពស់រាងទាបបន្តិច ដៃខ្លីជើងខ្លី​វាយ​មិន​សូវ​ដល់គូប្រកួត ហើយ​បើដៃគូម្ខាងគេមានកម្ពស់ខ្ពស់ជាងនោះច្បាស់​ជាយ៉ាប់របស់​គេមិន​ខាន​ តែគេមាន​កម្លាំ​ង​​ពលំ​ពេ​ញ៥​ទឹកមិនពិបាកឡើយ។ ចាំមើលរឿង សោភ័ណ្ឌ ក្នុងការជួបជាមួយកីឡាករថៃហ្វៃប៉ា ប៉េឡេប៊ុរីរ៉ាំ មកសងសឹកនេះអាចយកឈ្នះបានទៀតដែរឬយ៉ាងណា?។

ដោយឡែកកីឡាករកម្ពុជាហ៊ឹម សេរី ជួបកីឡាករថៃភិតអេក ប៉.ឆាឡាត វិញត្រូវបាន​អ្នកតាម​ដាន​លើក​ឡើងថា កីឡាករកម្ពុជាមានសង្ឃឹមឈ្នះច្រើនព្រោះកីឡាករហឹម សេរី នាពេល​បច្ច​ប្បន្ន​នេះន​ណា​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យ​ក្មេង​១រូប ដែលកំពុងទទួល បាន​ការគាំទ្រ​យ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយនឹងការចេះប្រើ​ក្បា​ច់​គ្រប់​ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយ​កម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកី​ឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជា​បន្តបន្ទាប់។

ការអះអាងបែបនេះក៍ដោយសាហ៊ឹម សេរី មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ​មានការ​រីក​ចំ​រើន​ជាង​មុនច្រើនទាំងស្នៀត​គុន​ទាំង​កម្លាំង​ស៊ុហ្វ ពោលគឺគេ​ហ្វឹកហាត់បាន​ជាប់លាប់ ​ធានា​បាន​ក្នុង​ការ​​ប្រកួត​ប្រាំ​ទឹក​ដោយ​គ្មាន​បញ្ហាអ្វីឡើយ។ ​ជាងនេះទៅទៀតនោះហ៊ឹម សេរី ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរប្រកួតណាស់​ព្រោះរូបគេ ប្រកួត​មិន​ចេះ​លាក់កម្លាំង​និង​មាន​ស្នៀត​ពិសេស​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ថែម​ទៀត​ផង ហើយមាន​បទពិសោធ​ន៍​និង​​តិចនិក​​ក្នុង​ការ​ប្រកួត​ច្រើន ជាមួយកី​ឡា​ករ​ក្នុង​ស្រុក​និង​កីឡាករបរទេសថែមទៀត។ ចាំមើលហ៊ឹម សេរី អាច​យកឈ្នះលើកីឡាករថៃភិតអេក ប៉.ឆាឡាត ដូចការអះអាងរបស់អ្នក​តាមដានកីឡាប្រ​ដា​ល់កម្ពុជា​ដែរឬយ៉ាងណ?៕

Facebook Comments
Loading...