ពេជ្រ ម្ទេសខ្មាំង បើកឱកាសអោយ មឿង ភេច សងសឹកលើសង្វៀន Boostrong

0
3002

ភ្នំពេញ:អ្នកប្រដាល់កម្ពុជាពេជ្រ ម្ទេសខ្មាំងក្លិបអារុណរះកីឡាបានទទួលស្វាគមន៍ការសងសឹករបស់អ្នកប្រដាល់ថៃមឿង ភេច(Moeurng Phich)លើសង្វៀនBoostrong Fighter on Fireនៅព្រឹកថ្ងៃទី៩កញ្ញានេះ ។

នេះជាការសងសឹកមួយដែលគេជឿថាជាការងារធ្ងន់មួយសម្រាប់មឿង ភេច ។កាលពីថ្ងៃទី២៥សីហាអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នាម្ដងហើយដោយពេជ្រ ម្ទេសខ្មាំងជាអ្នកឈ្នះ ។ សម្រាប់ជំនួបសងសឹកលើកនេះទំនងជាមឿង ភេចត្រៀមខ្លួនបានល្អជាងលើកមុនមិនតែប៉ុណ្ណោះគេបានដឹងពីរបៀបវ៉ៃរបស់ម្ទេសខ្មាំងហេតុនេះការប្រកួតទំនងជាល្អមើលជាការជួបគ្នាលើកទី១ ។

ចំពោះម្ទេសខ្មាំងគេក៏បានត្រៀមខ្លួនល្អជាងលើកមុនដែរមិនតែប៉ុណ្ណោះគេបានអះអាងថាគេនឹងធ្វើឲ្យការប្រកួតនេះកាន់តែអស្ចារ្យជាងមុនទៅទៀត ។ គេនិយាយថាគេរីករាយ និង ស្វាគមន៍ចំពោះការប្រកួតនេះ ។ ម្ទេសខ្មាំងមានប្រវត្តិប្រកួតចំនួន៩៤ដង ឈ្នះ៨៣ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង។

ចំពោះមឿង ភេច វិញគេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៨ដង ចាញ់៩ដង ។ជួបគ្នាលើកទី២នេះមានអ្វីប្រែប្រួលឬទេ ?

Facebook Comments
Loading...