ក្រុមអត្តពលិកបាល់បោះចូលរួមការប្រកួតយុវជន IBF Youth Leader Cup នៅឥណ្ឌូនេស៊ី

0
3679

ភ្នំពេញ៖ ក្រុមបាល់បោះកម្ពុជាមួយក្រុមបានធ្វើដំណើរទៅកាន់កោះបាលីនៃប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ IBF Youth Leader Cupនៅទីនោះ ។

មុនពេលចេញដំណើរលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានជួបសំណេះសំណាលព្រមទាំងជូនពរដល់ក្រុមអត្តពលិករបស់កម្ពុជាឲ្យជួបសំណាងល្អនៅក្នុងការប្រកួតនេះ ។

សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះ៣នាក់ទល់នាក់នៃពានរង្វាន់យុវជន IBF Youth Leader Cup នេះគឺ ជាព្រឹត្តិការណ៍មួយដែលលេងដើម្បីជាការរំលែកបតពិសោធន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ការប្រកួតក្នុងក្របខ័ណ្ឌយុវជនវ័យក្មេងនេះគឺលេងតែម្ខាង៣នាក់ប៉ុណ្ណោះហើយព្រឹត្តិការណ៍នេះនឹងបញ្ចប់នៅថ្ងៃទី១០កញ្ញា ។

ការប្រកួតជាលក្ខណៈចម្រុះគ្នារវាងយុវជន និង យុវនារីនោះកម្ពុជាបានបញ្ជូនកីឡាករ២រូប និង កីឡាការិនី២រូបទៅចូលរួមប្រកួត ។ ការប្រកួតមិនសង្កត់ធ្ងន់ទៅលើជ័យជំនះនោះទេតែវាជាព្រឹត្តិការណ៍សម្រាប់អត្តពលិកក្នុងតំបន់ចែករំលែកនូវវប្បធម៌របស់ប្រទេសខ្លួនបង្ហាញគ្នាទៅវិញទៅមក ។

Facebook Comments
Loading...