ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៧ចាប់ផ្ដើមហើយ លើសង្វៀនអាស៊ីអាគ្នេយ៍

0
644

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវតម្ងន់៦០គីឡូក្រាមរដូវកាលទី៧បានចាប់ផ្ដើមលើសង្វៀនអាស៊ីអាគ្នេយ៍ចាប់ពីរសៀលថ្ងៃទី៨កញ្ញាទៅហើយ ។

ការប្រកួតដែលមួយសប្ដាហ៍មានចំនួន២គូហើយគឺជាការប្រកួតរវាងអ្នកប្រដាល់កម្ពុជា និង ថៃនោះនៅថ្ងៃទី៨ កញ្ញា អ្នកប្រដាល់កម្ពុជាឃីម បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃផាត ឆាយ៉ាកភូមិ (Phat Chhayakphum) ។

អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេតែគេជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អ និងរហ័សដូចគ្នាគ្រាន់តែបូរ៉ាចិត្តមិនសូវធំតែប៉ុណ្ណោះ ។ បូរ៉ាជាអ្នកលេងកែង និង ជង្គង់ដ៏អស្ចារ្យ ឯផាត ឆាយ៉ាកភូមិក៏ជាអ្នកពូកែកណ្ដាប់ដៃនិងជង្គង់ដែរ ។

កន្លងមកអ្នកប្រដាល់ថៃរូបនេះធ្លាប់ចូលរួមប្រជែងដណ្ដើមខ្សែក្រវាត់នៅស្រុកខ្មែរដែរតែគេពុំធ្លាប់ដណ្ដើមបាននោះឡើយហើយក៏ពុំធ្លាប់បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។គេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧០ដងចាញ់១៤ដង និងស្មើពិន្ទុ ១ ដង ។

ចំពោះឃីម បូរ៉ាវិញគេធ្លាប់ចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ញឹកញាប់ណាស់ ។ ស្ទើរតែគ្រប់ព្រឹត្តិការណ៍គេតែងតែឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រតែគេពុំធ្លាប់ដណ្ដើមបានខ្សែក្រវាត់នោះទេ ។បូរ៉ាមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨៦ដង ចាញ់២០ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។ជំនួបថ្ងៃបើកសង្វៀនថ្មីនេះបូរ៉ា ឬ
ផាត ឆាយ៉ាកភូមិចួបសំនាងល្អ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសុខ សាវិនក្លិបឆ្មា ស សែនសុខត្រូវជួបតស៊ូជាមួយអ្នកប្រដាល់ថៃឈ្មោះផាតម៉ាហា(Phat Maha) ។

សាវិនពុំធ្លាប់ចូលរួមប្រជែងខ្សែក្រវាត់នៅសង្វៀនអាស៊ីអាគ្នេយ៍ឡើយតែគេជាអ្នកប្រដាល់ដែលមានស្នៀតវ៉ៃល្អរហ័ស ឯ ចិត្តរបស់គេក៏ធំណាស់ដែរ ។ គេមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៦៧ដង ចាញ់២០ដង និងស្មើពិន្ទុ ៥ដង ។

ចំពោះអ្នកប្រដាល់ថៃផាត ម៉ាហាគេធ្លាប់មកប្រកួតនៅស្រុកខ្មែរបានម្ដងដែរតែគេមិនបានទទួលលទ្ធផលល្អឡើយ ។

អ្នកប្រដាល់ថៃរូបនេះមានមស្ទីលវ៉ៃល្អតែទំនងជាគេវ៉ៃលាក់គំនួចដោយសារតែគេត្រូវការលាក់ស្នៀតដើម្បីចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ ។ គេមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៦ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។ សុខ សាវិន និង ផាត ម៉ាហានរណាឈ្នះក្នុងការប្រកួតនេះ ?

Facebook Comments
Loading...