កីឡាសូហ្វតិន្នីសកម្ពុជាបានបរាជ័យនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៨នៅប្រទេសឥណ្ឌូនេស៊ី

0
643

ភ្នំពេញ៖ កីឡាសូហ្វតិន្នីសកម្ពុជាបានបរាជ័យនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៨នៅប្រទេសឥណ្ឌូនេស៊ីហើយដែលនេះជាការបរាជ័យហៅលែងឮតែម្ដង ។

តាមពិតសម្រាប់កីឡាការចាញ់-ឈ្នះគឺជារឿងធម្មតាព្រោះជ័យជំនះតែងតែធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកខ្លាំង ឯបរាជ័យឯណោះទេតែលនៅនែបនិត្យជាមួយអ្នកខ្សោយនោះ ។

មុនចេញដំណើរទៅចូលរួមប្រកួតលោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងដែលជាអនុប្រធានទី១សហព័ន្ធសូហ្វតិន្នីសកម្ពុជាបានក្អេងក្អាងថាការប្រកួតនេះលោកមានសង្ឃឹម៥០ភាគរយថានឹងដណ្ដើមបានមេដាយជាមួយគ្នានេះ លោកនឹងបង្ហាញឲ្យបណ្ដាប្រទេសក្នុងទ្វីបអាស៊ីថាសម្រាប់ប្រភេទកីឡាសូហ្វតិន្នីសនេះកម្ពុជាគឺជាប្រទេសខ្លាំងមួយក្នុងចំំណោមមហាអំណាចសូហ្វតិន្នីសទាំង១០នៅអាស៊ី ។លោកអួតទៀតថាកម្ពុជាពេលនេះកំពុងតែឈរនៅក្នុងចំណាត់ថ្នាក់លេខ ៩ក្នុងពិភពលោក ។

លោកបន្តថា ហើយក្នុងតំបន់អាស៊ីប្រទេសដែលមានសមត្ថភាពខ្ពស់ជាងកម្ពុជាមាន៧ប្រទេស ដូចជា ជប៉ុន ឥណ្ឌូនេស៊ី ម៉ុងហ្គោលី ថៃ ហ្វីលីពីន កូរ៉េ និងចិនតៃវ៉ាន់។ក្រៅពីនោះគ្មាឆនប្រទេសណាលោតជាមួយកម្ពុជាបានឡើយ។

ពេលនេះទាំងវិញ្ញាសាឯកត្តជន និងវិញ្ញាសាក្រុមគឺសុទ្ធតែចាញ់អស់ហើយ ។វិញ្ញាសាចុងក្រោយដែលនៅ សល់នោះគឺវិញ្ញាសាជិះយន្តហោះត្រឡប់មកវិញតែប៉ុណ្ណោះ ។

ជាមេដឹកនាំកីឡាត្រូវតែដឹងថាជ័យជំនះក្នុងការប្រកួតជើងឯកនានា ឬ ការប្រកួតបើកទូលាយ (Open) វាគ្រាន់តែជាព្រឹត្តិការណ៍បង្កើតឡើងសម្រាប់ឲ្យមានការចូលរួមប៉ុណ្ណោះ ។

ក្រៅពីស្រុកខ្មែរអ្នកចូលរួមក្នុងព្រឹត្តិការណ៍បែបនេះគេមិនដែលបញ្ជូនអត្តពលិកកម្រិតកមពូលចូលរួមឡើយមានតែកម្ពុជាខំបញ្ជូនកីឡាកម្រិតខ្ពស់ទៅចូលរួមដើម្បីប្រមូលមេដាយហើយទះទ្រូងថាខ្លួនខ្លាំងនោះ ។

Facebook Comments
Loading...