ម្ចាស់ក្លឹបតោខៀវ Chelsea ចង់ដាក់លក់ក្លឹបក្នុងតម្លៃ ២ពាន់លានផោន

0
591

លោក Roman Abramovich ​គ្រោង​នឹង​លក់​ក្លឹប Chelsea ​ហើយ ​បន្ទាប់​ពី​មាន​បញ្ហា​មិន​អាច​ចូល​អង់គ្លេស ​មើល​ក្រុម​របស់​ខ្លួន​លេង​បាន។ ម្ចាស់​ក្លឹប​ជន​ជាតិ​រុស្ស៊ី​រូប​នេះ ​បាន​ជួល​ឱ្យ​ធនាគារ​អាមេរិក​មួយ ជា​អ្នក​ដាក់​លក់​ក្លឹប​នេះ។ បើ​តាម​ការ​សិក្សា​របស់​ធនាគារ​មួយ​នេះ ​ក្លឹប Chelsea ​អាច​លក់​បាន​តម្លៃ​២​ពាន់​លាន​ផោន​ឯ​ណោះ។

យ៉ាង​ណា​មិញ ​គេ​មិន​ទាន់​ច្បាស់​ត្រង់​ថា​តើ​ម្ចាស់​ក្លឹប Chelsea ​ចង់​លក់​ទាំង​មូល ឬ​គ្រាន់​តែ​ចង់​លក់​ភាគហ៊ុន​មួយ​ចំនួន​ឬ​យ៉ាង​ណា?

Facebook Comments
Loading...