ជនជាតិរ៉ូហ៊ីងយ៉ាទាមទារយុត្តិធម៌ហើយ បន្ទាប់ពីមានអន្តរាគមន៍ពីUN

0
1090

មេដឹកនាំជនជាតិរ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅក្នុងប្រទេសបង់ក្លាដេសកាលពីម្សិលមិញនេះ បានប្រឹងប្រែងគាំទ្រការទាមទាររបស់អង្គការសហប្រជាជាតិដើម្បីធានាថាមេដឹកនាំយោធាជាន់ខ្ពស់សហភាពមីយ៉ាន់ម៉ាត្រូវតែទទួលការកាត់ទោសនៅឯតុលាការយុត្តិធម៌អន្តរជាតិ។

UNបានដាក់សេចក្តីស្នើឲ្យមានការស៊ើបអង្កេតទៅលើមេយោធាទាំងនេះពីបទប្រល័យពូជសាសន៍ជន ជាតិរ៉ូហ៊ីងយ៉ា។ មេដឹកនាំយោធាមីយ៉ាន់ម៉ា៥រូបរាប់ទាំងអគ្គមេបញ្ជាការកងទ័ពផងស្ថិតនៅក្នុងបញ្ជីឈ្មោះដែលតម្រូវឲ្យមានការស៊ើបអង្កេត។

តាមរបាយការណ៍របស់UNទទួលបន្ទុកផ្នែកសិទ្ធមនុស្សបានរៀបរាប់យ៉ាងលំអិតនូវអំពើឃោរ ឃៅទៅលើជនជាតិរ៉ូហ៊ីងយ៉ាដែលរួមមានការសម្លាប់ ការធ្វើទារុណកម្ម ការបាត់ខ្លួនដោយគ្មានមូលហេតុ ការរំលោភផ្លូវភេទ។ល។

មានជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ១០០០០នាក់ ត្រូវបានសម្លាប់នៅក្នុងឆ្នាំ២០១៧។ ប៉ុន្តែរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធន៍ការចោទប្រកាន់នេះទាំងស្រុងហើយ៕

Facebook Comments
Loading...