អ៊ីរ៉ង់ចាប់ខ្លួនចារកម្មបង្កប់រាប់សិបនាក់ទៀតហើយ

0
979

ប្រទេសអ៊ីរ៉ង់៖ តាមសារព័ត៌មានRTបានផ្សាយឲ្យដឹងថា៖ កាលពីថ្ងៃអង្គារម្សិលមិញនេះលោក Mahmoud Alavi រដ្ឋមន្ត្រីប្រឆាំងអំពើចារកម្មបាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ងបានចាប់ខ្លួនចារកម្មរាប់សិបនាក់ដែលបាននិងកំពុងធ្វើការងារនៅតាមក្រសួងនានារបស់រដ្ឋាភិបាល។

លោកAlaviបាននិយាយថា នេះជាជោគជ័យមួយដ៏ធំធេងដែលយើងបានរកឃើញបណ្តាញចារកម្មរាប់សឹបនាក់បង្កប់ខ្លួន នៅក្នុងក្រសួងរបស់រដ្ឋាភិបាល។ ប៉ុន្តែលោកAlaviមិនបានបញ្ជាក់អំពីភិនភាគឬអត្តសញ្ញាណពួកចារកម្មដែលត្រូវចាប់ខ្លួនបាននោះឡើយ។

សេចក្តីប្រកាសរបស់គាត់បានធ្វើឡើងក្រោយពីសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់។ រាល់ទណ្ឌកម្មទាំងនេះនឹងចូលជាធរមាននៅដើមខែវិច្ឆិកាខាងមុខនេះហើយ៕

Facebook Comments
Loading...