មេដឹកនាំយោធាមីយ៉ាន់ម៉ាត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ា

0
534

តាមBBCបានផ្សាយឲ្យដឹងថាអង្គការសហប្រជាជាតិបានចេញរបាយការណ៍មួយកាលពីពេលថ្មីៗនេះដោយបាន អះអាងថាមេដឹកនាំជាន់ខ្ពស់យោធាមីយ៉ាន់ម៉ាត្រូវតែដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតពីបទប្រល័យពូជសាស ន័ជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីននិងបទឧក្រឹដ្ឋប្រឆាំងមនុស្សជាតិដែលបានប្រព្រឹត្តិឡើងនៅទីកន្លែងដទៃទៀត។

របាយការណ៍បានធ្វើឡើងផ្អែកទៅលើបទសម្ភាសន៍ដែលបានធ្វើឡើងជាមួយមនុស្សរាប់រយនាក់ ហើយដែលអង្គ ការសហប្រជាជាតិបានធ្វើការផ្តន្ទាទោសយ៉ាងខ្លាំងចំពោះការរំលោភបំពានដ៏ព្រៃផ្សៃប្រឆាំងពួកមូស្លឹមរ៉ូហ៊ីងយ៉ា។
មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ៧០០.០០០បានរត់គេចចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ ម៉ាមានរយៈពេល១២ខែហើយ។របាយការណ៍ក៏ស្នើឲ្យបញ្ជូនរឿងនេះទៅកាន់តុលាការឧក្រឹដ្ឋកម្មអន្តរជាតិផងដែរ។

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធន៍ការចោទប្រកាន់នេះ ដោយបាននិយាយថារបាយការណ៍របស់UNគ្រាន់តែផ្អែ កតែទៅលើបទសម្ភាសន៍ ជាមួយមនុស្សខ្លះដែលថាខ្លួនឯងជាសាក្សី ឬតាមរូបភាពដែលថតពីផ្កាយរណបឬតាម រយៈរូបថតនិងរូបផាពវីដេអូតែប៉ុណ្ណោះ។ប៉ុន្តែពួកគេមិនដែលចូលមកពិនិត្យដោយផ្ទាល់នៅក្នុងទឹកដីមីយ៉ាន់ម៉ាម្តងណាឡើយ៕

Facebook Comments
Loading...