ក្មេងស្រីមិនគួរត្រូវបានគេមើលឃើញថាជាគោលដៅនៃការរួមភេទទេ

0
1125

តាមកាសែតឥណ្ឌាថែមស៍ចេញផ្សាយនៅថ្ងៃទី២៧ខែសីហានេះបានឲ្យដឹងថា បវរកញ្ញាភពផែនដីជនជាតិនីហ្សេរីយ៉ានាង Chioma Obiadi បានផ្តល់ដំបូន្មានទៅដល់ក្មេងស្រីនិងនារីភេទទាំងឡាយត្រូវពង្រឹងភាបយេនឌ័ររបស់ខ្លួនដោយរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ ការពារប្រឆាំងនូវរាល់ទម្រង់នៃការបំពានផ្លូវភេទ ឬការរួមភេទឲ្យបានដាច់ខាត។

បវរកញ្ញារូបនេះបាននិយាយទៀតថា វាជាអំពើខុសឆ្គងមួយធ្ងន់ណាស់ ប្រសិនបើកុមារីឬស្ត្រីត្រូវបានបុរសចាត់ទុកថាគ្រាន់តែជាកម្មវត្ថុសម្រាប់ពួកគេយកទៅបម្រើផ្លូវភេទនោះ។ នាងChioma Obiadiបាននិយាយថា ដងខ្លួន មនុស្សយើងប្រៀបបីដូចជាទីជម្រកនៃព្រះជាម្ចាស់ដែលមិនត្រូវអនុញ្ញាតឲ្យមានការប្រមាថ ឬការរំលោភបំពានព្រ ហ្មចារីយ៍នោះទេ ប៉ុន្តែផ្ទុយមកវិញត្រូវតែទទួលបាននូការគោរពប្រកបដោយភាពថ្លៃថ្នូរបំផុត។

នាងបានិយាយបន្តទៀតថា ប្រសិនបើស្ត្រីយើងគ្រប់រូបរក្សាបាននូវភាពថ្លៃថ្នូរមនុស្សប្រុសទាំងឡាយក៏មិនអាចបំ ពានទៅលើរូបរាងកាយយើងបានដែរ៕

Facebook Comments
Loading...