តារាសម្តែងស្រីនៃក្រុមហ៊ុនភាពយន្តហូលីវូដនឹងបង្ហាញខ្លួននៅប្រទេសកូរ៉េខាងត្បូងថ្ងៃសុក្រខាងមុខ

0
905

តារាសម្តែងហូលីវូដនាង Migan Fox នឹងមកកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រខាងមុខនេះដើម្បីបង្ហាញនៅក្នុ ងការផ្សព្វផ្សាយពាណិជ្ជកម្មខ្សែភាពយន្តសង្គ្រាមួយរឿងដែលមានចំណងជើងថា៖ Jangsa-ri9.15,ដែលខ្សែភាពយន្តនេះថតយកតាមលំនាំរឿងពិតមួយនៅក្នុងប្រតិបត្តិការកាលពីឆ្នាំ១៩៥០ជាឆ្នាំនៃសង្គ្រាមកូរ៉េដ៏ក្តៅគគុក។ នេះក៏ជាខ្សែភាពយន្តលើកទីមួយដែលMigan Foxបានមកថតរួមជាមួយតារាភាពយន្តកូរ៉េ។

នាងFoxនឹងសម្តែង ជាអ្នកស្រីMarguerite Higginsជាអ្នកឆ្លើយឆ្លងឲ្យសារព័ត៌មានNew York Herald Tribuneដែលមានភារកិច្ច សរសេរអំពីព្រឹត្តិការណ៍ក្នុងសង្គ្រាមកូរ៉េ។

អ្នកស្រីបានសរសេរសៀវភៅមួយក្បាលមានចំណងជើងថា៖War in Korea-The Report of a Woman Cobat Correspondentដែលសៀវភៅមួយក្បាលនេះបានទទួលពានរង្វាន់Pulitzer Prize for Correspodenceនៅក្នុងឆ្នាំ១៩៥១។ ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងនៅពាក់កណ្តាលខែតុលាខាងមុខនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

Facebook Comments
Loading...