កីឡាការិនីស៊ន សៀវម៉ីចាញ់នៅវគ្គ៨នាក់ចុងក្រោយ

0
1442

ភ្នំពេញ: នៅព្រឹកថ្ងៃទី២១សីហាកីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ីបានប្រកួតចាញ់ កីឡាការិនី SVETLANA OSIPOVAមកពីប្រទេសអ៊ូបេគីស្ថាននៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រហើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៨នៅប្រទេសឥណ្ឌូនេស៊ី ។

សៀវម៉ីប្រកួតលើប្រភេទទម្ងន់៦៧គីឡូក្រាម។ក្នុងការប្រកួតដំបូងកីឡាការិនីកម្ពុជារូបនេះត្រូវជួបប្រកួតជាមួយកីឡាការិនីមកពីប្រទេសស្រីលង្កាតែកីឡាការិនីស្រីលង្កាបានប្រកាសដកខ្លួនចេញធ្វើឲ្យសៀវម៉ីបាទទួលជ័យជំនះនៅវគ្គ១៦ក្រុមចុងក្រោយនេះដោយមិនបាច់បញ្ចេញញើស ។

ជាមួយនឹងជ័យជំនះនេះសៀវម៉ីត្រូវប្រជែងជាមួយកីឡាការិនី SVETLANA OSIPOVAដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះប្រសិនបើសៀវម៉ីចាញ់ក៏បានទទួលមេដាយសំរិទ្ធដែរ តែពេលនេះសៀវម៉ីចាញ់នៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ គឺចាញ់ក្នុងពិន្ទុ៣ ទល់៥ ។

Facebook Comments
Loading...