អ្នកវិភាគល្បីមួយរូប៖ យុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» របស់ក្រុមប្រឆាំងក្រៅច្បាប់ជាយុទ្ធសាស្ត្រអត្តឃាតនយោបាយ

10
3153

(ភ្នំពេញ)៖ ផ្ទុយពីអ្វីដែលរំពឹងទុកថាយុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» របស់ សម រង្ស៊ី និងម្រាមដៃស្អាតរបស់ អេង ឆៃអ៊ាង ដែលជាអ្នកនយោបាយរត់ចោលស្រុកទាំងពីរ នឹងគូកនអាចញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតច្រើនលើសលប់នោះ រដ្ឋខ្មែរចំនួន ៨២,៨៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ៨,៣ លាននាក់បាន អញ្ជើញទៅបោះឆ្នោតក្រោមបរិយាកាសសុខសន្តិភាព សេរី យុត្តិធម៌និងត្រឹមត្រូវ។ អត្រាចូលរួមយ៉ាងច្រើន លើសលប់របស់ប្រជាពលរដ្ឋនេះធ្វើឱ្យយុទ្ធនាការជាន់ឈ្លីសិទ្ធិ បោះឆ្នោតនិងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានទទួលបរាជ័យយ៉ាងអាម៉ាស់បំផុតមិនដែលធ្លាប់មាននៅក្នុងប្រវត្តិជីវិតន យោបាយរបស់ពួកគេ។ ពេលឃើញការចូលរួម ក្នុងដំណើរការប្រជាធិបតេយ្យដ៏ច្រើននេះ ធ្វើឱ្យក្រុមអ្នកនយោបាយរត់ចោលស្រុកដែល សម្ងំញុះញង់ពលរដ្ឋពីបរទេសភ័យស្លន់ស្លោរ និងបាត់បង់ម្ចាស់ការទាំងស្រុង និងព្យាយាមបំភ្លៃការពិតពីចំនួនអ្នកចូលរួមបោះឆ្នោតពិតប្រាកដ។

ចំណែកឯប្រទេស និងបរទេសមួយចំនួនដែលជាចៅហ្វាយរបស់ក្រុមប្រឆាំងក្រៅច្បាប់ក៏មិនអាចបដិសេធនូវ ឆន្ទៈរាស្ត្រជាង ៨២%នេះ បានឡើយ ប៉ុន្តែដើម្បីលួងលោមចិត្តអាយ៉ងរបស់ខ្លួន បាននាំគ្នាចេញសេចក្តីថ្លែងការណ៍ស្តាយដែលការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ មិនមានវត្តមានខ្មោចគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែង។ ចូលរួមម្តេចនឹងកើតបើរលាយទាំងរូប និងព្រលឹងទៅហើយនោះ! តើមូលហេតុអ្វីខ្លះដែលធ្វើឱ្យយុទ្ធនា «ដេកផ្ទះ ឈ្នះស្អាត» របស់ សម រង្ស៊ី ត្រូវទទួលបរាជ័យ?

ទី១៖ ផ្ទុយនឹងច្បាប់ស្តីពីការបោះឆ្នោត៖ កាលដែល សម រង្ស៊ី និងគូកនក្បត់ជាតិរបស់ខ្លួនបានធ្វើ យុទ្ធនាការដេកផ្ទះឈ្នះស្អាត ឬម្រាមដៃស្អាតនេះគឺជាទង្វើខុសច្បាប់ និងជាការជាន់ឈ្លីសិទ្ធិបោះឆ្នោតដែលមាន ចែងក្នុងច្បាប់ និងការសម្លាប់គោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ មាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចែងពីការហាមមិនឱ្យរារាំងអ្នកមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោតនិងមានការពិន័យជាប្រាក់ថែមទៀត។ មានអតីតសកម្មជននៃខ្មោចបក្សសង្គ្រោះជាតិ ៥ រូបត្រូវបានពិន័យប្រាក់ចំនួន១០លានក្នុងម្នាក់ពីសំណាក់គជប បន្ទាប់ពីរកឃើញពួកគេប្រព្រឹត្តល្មើសនឹងមាត្រា ១៤២ នេះ និងមេធាវី ជួង ជូងី ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះ ១១៨ នាក់ដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយ ក៏បានចាញ់បោកការញុះញង់របស់ សម រង្ស៊ី និងបក្ខពួក។

ពួកគេនៅក្រៅប្រទេសចង់ញុះញង់ រំលោភបំពាន ច្បាប់យ៉ាងណាក៏ដោយក៏ពួកគេនៅពេលនេះអាចគេចខ្លួនពីសំណាញ់ច្បាប់បាន។ពួកគេមិនគិតថាតើនឹងមាន ផលវិបាកអ្វីខ្លះពីការញុះញង់រំលោភច្បាប់របស់គេ ដោយគិតតែម្យ៉ាងធ្វើយ៉ាងណាឱ្យផែនការបំផ្លាញកម្ពុជា របស់ពួកគេបានសម្រេចជោគជ័យ ទោះជានរណាប្រឈមមុខច្បាប់ ជាប់គុក ឬរងការពិន័យ មិនខ្វល់ទេ។ អាចនិយាយបានថាពលរដ្ឋឆ្លាតជាងក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកទាំងនោះ ដោយមិនជឿតាម ការញុះញង់ឡើយ និងរក្សាភាពស្ងៀមស្ងាត់ចំពោះចលនាម្រាមដៃស្អាតនេះ ទោះបីជាសកម្មជនរបស់ខ្មោច បក្សសង្គ្រោះជាតិខិតខំញុះញង់ក៏ដោយ។
ពលរដ្ឋបានយល់់ដឹងពីល្បិចកលរបស់ក្រុមប្រឆាំងដែលញុះញង់ពី ខាងក្រៅ ប៉ុន្តែមិនទទូលខុសត្រូវចេញពីផលវិបាកដែលខ្លួនញុះញង់នោះ។ ហេតុដូច្នេះបានជាប្រជាពលរដ្ឋមិនខ្ចីស្តាប់យុទ្ធនាការញុះញង់នេះ ហើយតម្លៃរបស់ពួកគេក៏ធ្លាក់ចុះ ជំនឿទុកចិត្តលើពួកគេក៏បាត់បង់។

ទី២៖ ខ្លាចជាន់ដានចោរ៖ សម រង្ស៊ី បានប្រកាសថាពលរដ្ឋខ្មែរមានជម្រើសតែពីរប៉ុណ្ណោះនៅក្នុងការ បោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
ទី១- បើអញ្ជើញទៅបោះឆ្នោតគឺគាំទ្រគណបក្សប្រជាជនកម្ពុជា ឬគាំទ្រ ការបោះឆ្នោតក្លែងក្លាយ ដែលពួកខ្លួនលាបពណ៌នោះ និងទី២- អ្នកដែលមិនទៅបោះឆ្នោតគឺគាំទ្រខ្មោចគណបក្សសង្គ្រោះជាតិ។ សម រង្ស៊ីប្រកាសនេះជឿថាពលរដ្ឋខ្មែរនៅគាំទ្របក្សនេះច្រើនទៀត ប៉ុន្តែសម
រង្ស៊ី មិនបានទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនដែលបំផ្លាញកម្ពុជាតាមរយៈការដើរញុះញង់បរទេសកុំឱ្យ ផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជាគឺជាការបំផ្លាញផលប្រយោជន៍ប្រជាជន និងវាយបំបែកឆ្នាំង បាយកម្មករកម្មការិនី។ សម រង្ស៊ី ក៏មិនបានពិចារណាថាការឱនក្បាលរបស់ក្រុមខ្លួនបម្រើផលប្រយោជន៍បរទេស និងបានលត់ជង្គង់យកអធិបតេយ្យភាពជាតិខ្មែរដាក់ក្រោមបាតជើងបរទេសរួម នឹងការអនុវត្តផែនការទុច្ចរិតបែបបដិវត្តន៍ពណ៌បំផ្លាញកម្ពុជាគឺបានធ្វើឱ្យប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍ មានកំហឹងឈឺចាប់ និងប្តេជ្ញាត្រូវតែការពារឱ្យបាននូវធាតុសំខាន់នៃសេចក្តីសុខរបស់ពួកគាត់។

សម រង្ស៊ី ក៏មានកំហុសឆ្គងផ្នែកយុទ្ធសាស្ត្រផងដែរថា ប្រជាពលរដ្ឋនឹងជឿតាមការញុះញង់បញ្ឆេះកំហឹងជាតិសាសន៍រួម នឹងការមានកំហឹងវណ្ណៈក្រោមការលាបពណ៌របស់ខ្លួន។ ផ្ទុយមកវិញយុទ្ធសាស្ត្រអ្នកដែលមិនទៅបោះឆ្នោត គឺជាអ្នកគាំទ្រខ្មោចគណបក្សសង្គ្រោះជាតិគឺបានជំរុញប្រជាពលរដ្ឋដែលពីមុនមិនបានអញ្ជើញទៅបោះឆ្នោត ដោយសារតែមូលហេតុចាំបាច់ផ្សេងៗ តាំងចិត្តត្រូវទៅបោះឆ្នោត ដើម្បីកុំឱ្យជាន់ដានចោរគឺចោរ សម រង្ស៊ី និងក្រុមជនក្បត់ជាតិផ្សេងទៀត ព្រោះពួកគាត់មិនមែនជាអ្នកដែលគាំទ្រខ្មោចបក្សសង្គ្រោះជាតិ និង សម រង្ស៊ី ទេ។ សម រង្ស៊ី និងបក្ខពួករបស់ខ្លួនចាញ់ងើបមុខមិនរួចព្រោះពលរដ្ឋ ៨២,៨៩% អញ្ជើញទៅបោះឆ្នោត មានន័យថាពលរដ្ឋជ្រើសរើសយកជម្រើសទី១ គឺគាំទ្រការបោះឆ្នោត ដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សដែលកម្ពុជាអនុវត្ត។

ទី៣៖ ពលរដ្ឋស្រឡាញ់ប្រជាធិបតេយ្យ និងសន្តិភាព៖ រយៈពេល ៥ ឆ្នាំម្តង ប្រជាពលរដ្ឋមានរយៈពេលមួយថ្ងៃ ដើម្បីបង្ហាញពីទស្សនៈនិងគំនិតរបស់ខ្លួនលើការដឹកនាំប្រទេស ចង់ផ្លាស់ប្តូរ ឬចង់រក្សាទុកថ្នាក់ដឹកនាំគឺធ្វើឡើងតាមរយៈសន្លឹកឆ្នោតមិនមែនដើរតាមផែនការទុច្ចរិតរបស់សម រង្ស៊ី នៅចៅហ្វាយនាយបរទេសរបស់ ពួកគេញុះញង់តែប្រជាពលរដ្ឋឱ្យបោះបោរ បង្កើតសង្គ្រាម បាតុកម្មដើររញ៉េរញ៉ៃតាមផ្លូវនោះឡើយ។ នៅចំពោះមុខនៃការគំរាមកំហែងរបស់ សម រង្ស៊ី និងចៅហ្វាយនាយបរទេសបំផ្លាញលទ្ធិប្រជាធិបតេយ្យ និង នាំយកនូវភាពចលាចល អស្ថិរភាពមកកម្ពុជាវិញ ប្រជាពលរដ្ឋខ្មែរចាំបាច់ត្រូវនាំគ្នាចេញទៅ
បោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ ៨២,៨៩% ដែលជាចំនួនដ៏ច្រើន ហើយបើប្រៀបធៀបនឹងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យផ្សេងទៀត កម្ពុជាមានអត្រាអ្នកចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យច្រើន។

ដោយសារតែ សម រង្ស៊ី គំរាមកំហែងញុះញង់សព្វបែបយ៉ាងក្រោមរូបភាពនៃប្រទេសចៅហ្វាយនា យខ្លួន ទើបប្រជាពលរដ្ឋតាំងចិត្តមុះមុត មិនឱកក្បាលបម្រើបរទេសដូចក្រុម សម រង្ស៊ី ឡើយ។ ហេតុដូច្នេះ ហើយបានជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតគឺពិតជាមានមោទនភាពជាតិ ហើយការអញ្ជើញទៅ បោះឆ្នោតនេះគឺជាការបង្ហាញដល់ សម រង្ស៊ី និងបរទេសខ្លះថាជនជាតិខ្មែរមិនត្រូវការធ្វើជាអាយ៉ងបរទេស ណាឡើយ កម្ពុជាមានកិត្តិយស និងកិត្យានុភាពពេញលេញក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និង ស្មើសិទ្ធិ និងស្មើមុខមាត់ជាមួយប្រទេសទាំងឡាយនៅលើពិភពលោក។ ពលរដ្ឋខ្មែរចំនួនប្រមាណ ៧៧% ក្នុងចំណោមអ្នកអញ្ជើញទៅបោះឆ្នោតជ្រើសរើសបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែបងប្អូនយល់ឃើញថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងពលរដ្ឋរស់ក្នុងសេចក្តីសុខ។ ដូច្នេះ គឺពួកគេបានបោះឆ្នោតជូនអ្នកការពារសន្តិភាព និងការពារការអភិវឌ្ឍ និងប្រឆាំងក្រុមបំផ្លាញជាតិដូច សម រង្ស៊ី នេះតែម្តង។ ដូច្នេះហើយបានជាយុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» និងម្រាមដៃស្អាត គឺទទួលបរាជ័យមិនអាចស្រោចស្រង់បាន។

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២ ខែសីហា ៤ ថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៦ បានថ្លែងនៅចំពោះមុខកម្មករកម្មការិនីថា ការចេញទៅបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋ គឺជាបរាជ័យនៃយុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» ហើយបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរស្រឡាញ់ប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យុទ្ធនាការ «ដេកផ្ទះឈ្នះស្អាត» របស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ គឺជាភាពល្ងង់ខ្លៅមួយ កុំថាឡើយទៅដឹកនាំជាតិ ដឹកនាំបក្សនយោបាយមួយក៏មិនជោគជ័យដែរ។ សម្រាប់អ្នកវិភាគ យុទ្ធនាការ«ដេកផ្ទះ ឈ្នះឯង» គឺជាយុទ្ធសាស្ត្រធ្វើអត្តឃាតផ្នែកនយោបាយរបស់ សម រង្ស៊ី និងគូនកនខ្លួនឯង ដែលជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត និងអាចដឹងកម្លាំងពិត របស់ខ្លួន។

សូមកុំចោទថាពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនដោយសារតែការបង្ខិតបង្ខំ គឺយុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យ សម រង្ស៊ី និងគូកនខ្លួនឯងកាន់តែចាញ់ថែមទៀត ហើយក៏គួរកុំព្យាយាមបំភ្លៃតួលេខនៃអ្នកចូល រួមបោះឆ្នោតឱ្យខុសពីការពិត ព្រោះការពិតបានស្ថិតនៅលើរបាយការណ៍របស់គជប។ ចំណែកពលរដ្ឋក៏បាន ដឹងការពិតថាមនុស្សច្រើនប៉ុនណាដែលបានអញ្ជើញទៅបោះឆ្នោត។ សម រង្ស៊ី និងក្រុមក្បត់ជាតិគាត់អាចបំភ្លៃ បាននៅក្រៅប្រទេស ប៉ុន្តែមិនអាចបោកប្រាស់ភូតកុហកពលរដ្ឋទៀតឡើយ! ការបន្តបំភ្លៃ បំផ្លើសរបស់ក្រុម ប្រឆាំងគឺគ្រាន់តែយុទ្ធសាស្ត្រសម្លាប់ខ្លួនឯងផ្តាច់ពូជនយោបាយប៉ុណ្ណោះ គ្មានចំណេញអ្វីឡើយ! ការពិតនៅតែជាការពិត! ការពិតដែលមាននៅកម្ពុជា មិនមែននៅលើបបូរមាត់ក្រុមក្បត់ជាតិ និងចៅហ្វាយគេឡើយ!

ដោយ៖ ចៅ ចាក់ស្មុក 
រាជធានីភ្នំពេញ, ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨

Facebook Comments
Loading...

10 COMMENTS

  1. doctor7online.com

    អ្នកវិភាគល្បីមួយរូប៖ យុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» របស់ក្រុមប្រឆាំងក្រៅច្បាប់ជាយុទ្ធសាស្ត្រអត្តឃាតនយោបាយ | CSN NEWS

  2. albuterol inhaler for sale generic

    អ្នកវិភាគល្បីមួយរូប៖ យុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» របស់ក្រុមប្រឆាំងក្រៅច្បាប់ជាយុទ្ធសាស្ត្រអត្តឃាតនយោបាយ | CSN NEWS

  3. generic cialis usa

    អ្នកវិភាគល្បីមួយរូប៖ យុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» របស់ក្រុមប្រឆាំងក្រៅច្បាប់ជាយុទ្ធសាស្ត្រអត្តឃាតនយោបាយ | CSN NEWS

  4. generic ciprofloxacin name

    អ្នកវិភាគល្បីមួយរូប៖ យុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» របស់ក្រុមប្រឆាំងក្រៅច្បាប់ជាយុទ្ធសាស្ត្រអត្តឃាតនយោបាយ | CSN NEWS

  5. generic viagra for sale online 100mg pills

    អ្នកវិភាគល្បីមួយរូប៖ យុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» របស់ក្រុមប្រឆាំងក្រៅច្បាប់ជាយុទ្ធសាស្ត្រអត្តឃាតនយោបាយ | CSN NEWS

  6. viagra prices

    អ្នកវិភាគល្បីមួយរូប៖ យុទ្ធនាការ «ដេកផ្ទះ ឈ្នះស្អាត» របស់ក្រុមប្រឆាំងក្រៅច្បាប់ជាយុទ្ធសាស្ត្រអត្តឃាតនយោបាយ | CSN NEWS

  7. MKsOrb

    […]although websites we backlink to below are considerably not connected to ours, we really feel they may be really worth a go by way of, so have a look[…]

  8. Temp EMail

    […]we prefer to honor lots of other internet internet sites around the web, even if they aren’t linked to us, by linking to them. Underneath are some webpages really worth checking out[…]

Comments are closed.