រុស្ស៊ីទំនងជាកំពុងបង្វែរការចល័តទ័ព ៤ម៉ឺននាក់ទៅកាន់ទីក្រុង Kherson របស់អ៊ុយក្រែន

0
2019

ម៉ូស្គូ ៖ រុស្ស៊ីកំពុងបង្វែរការចល័តកងទ័ពរាប់ម៉ឺននាក់ទៅកាន់ទីក្រុង ខើសុន(Kherson) ភាគខាងត្បូងអ៊ុយក្រែន ស្របពេលដែលកងកម្លាំងទីក្រុងកៀវ បានបង្កើនការវាយលុកនៅភាគខាងកើត និងខាងត្បូងរបស់ប្រទេសខ្លួន។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK របស់ជប៉ុនកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ ក៏បានទទួលស្គាល់ដែរថា យោធារុស្ស៊ីកំពុងដាក់ពង្រាយកងអង្គភាពនៅតំបន់ ខើសុន និងតំបន់ជុំវិញនោះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ប្រទេសរុស្ស៊ីកំពុងចល័តទាហាន ៤០,០០០នាក់ឆ្ពោះទៅកាន់តំបន់ទីក្រុងខើសុន ខណៈកងទ័ពជាច្រើននេះត្រូវបានគេជឿថា ជាកងអង្គភាពវរជន រួមទាំងកងទ័ពអាកាសផងដែរ។

ទន្ទឹមគ្នា កងកម្លាំងអ៊ុយក្រែនក៏បានបណ្តេញទាហានរុស្ស៊ីដោយជោគជ័យផងដែរ នៅក្នុងសង្កាត់ចំនួន ១០ នៃតំបន់ដូណេត ភាគខាងកើត ហើយជនជាតិអ៊ុយក្រែនត្រូវបានគេជឿជាក់ថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗនៅក្នុងតំបន់ ខើសុន។

មន្រ្តីអ៊ុយក្រែនបានបន្ថែមថា ទាហានអ៊ុយក្រែនទំនងជានឹងចំណាយពេលប្រហែល ១ខែ ក្នុងការរំដោះតំបន់ ខើសុន ពីកងកម្លាំងរុស្ស៊ីមកវិញ៕

ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

Facebook Comments
Loading...