ក្មេងស្រីជំទង់ម្នាក់ត្រូវគ្រូ និងសិស្ស១៨នាក់ចាប់រំលោភដោយគ្មានត្រាប្រណី

0
1197

ប្រទេសឥណ្ឌា ៖ តាមកាសែតឥណ្ឌាថែមស៍បានផ្សាយឲ្យដឹងថា ករណីរំលោភនិងការបំពានដោយ ឃោរឃៅលើផ្លូវភេទទៅលើអនិតិជនតែងតែកើតឡើងជារឿយៗនៅក្នុងប្រទេសឥណ្ឌា។ករណីបែប នេះបានកើតឡើងស្ទើរតែជារៀងរាល់ថ្ងៃ។

ពេលនេះនៅក្នុងខេត្តBiharក្មេងជំទងម្នាក់រៀននៅថ្នាក់ទី៩មកពីតំបន់Chhapraបាននិយាយថារូប នាងត្រូវបានលោកនាយកសាលានិងគ្រូបង្រៀនរបស់នាង២នាក់ចាប់រំលោភក្នុងរយៈពេលប្រមាណ៧ខែកន្លងទៅនេះ។
នៅក្នុងអំឡុងពេលនេះដែរ រូបនាងក៏ត្រូវបានសិស្សសាលារៀនថ្នាក់ជាមួយគ្នាចំនួន១៥នាក់ចាប់រំ លោភជាបន្តបន្ទាប់។ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់នាងរួចមកប៉ូលីសបានចាប់ខ្លួនលោកនា យសាលា គ្រូបង្រៀនម្នាក់និងសិស្សសាលាចំនួន២នាក់។ នៅក្នុងពក្យបណ្តឹងរបស់នាងបាននិយាយ ថា ឪពុកនាងបានជាប់គុកកាលពីខែធ្នូឆ្នាំ២០១៧។តាំងពីពេលនោះមករូបនាងក៏រងការចាប់រំលោភ ពីសិស្សសាលាដូចគ្នាជាញឹកញាប់ ជួនកាលមានការរំលោភនៅក្នុងបន្ទប់ទឹកទៀតផង។

ជនល្មើសបានថតជាវីដេអូចំពោះសកម្មភាពរំលោភនេះ ហើយបើនាងហ៊ានរាយការណ៍ប្រាប់ប៉ូលីស ពួកគេនឹងយកវីដេអូនេះទៅបង្ហោះភ្លាម។ ប៉ុន្តែពេលដែលឪពុកនាងចេញពីពន្ធនាគារមកវិញនាងក៏យករឿងនេះប្រាប់ឪពុក ហើយក្រុមគ្រួសារ នាងក៏ដាក់ពាក្យបណ្ដឹងតែម្តង៕

Facebook Comments
Loading...