ដំរីព្រៃ៥ក្បាលជាន់ជញ្ជ្រំបុរសម្នាក់រហូតដល់ស្លាប់

0
957

ប្រទេសថៃ៖ តាមកាសែតបាងកកប៉ុស្ត៍បានផ្សាយឲ្យដឹងថា បុរសជនជាតិថៃម្នាក់បានស្លាប់យ៉ាងអា ណោចអធម្មដោយសារដំរីព្រៃចំនួន៥ក្បាលបានជាន់ជញ្រ្ជំសម្លាប់គាត់នៅក្នុងចំការមួយកន្លែងកាលពីថ្ងៃសុក្រម្សិលមិញនេះ។

លោកMasaree Samaeអាយុ៤០ឆ្នាំត្រូវបានសត្វដំរីព្រៃជាន់សម្លាប់នៅខេត្តយ៉ាឡាភាគខាងត្បូង ជាទីកន្លែងដែលសម្បូរណ៍ទៅដោយចំការកៅស៊ូបំផុតនៅក្នុងប្រទេសថៃ។ប៉ូលីសបាននិយាយថា៖ ជនរងគ្រោះបានជិះម៉ូតូតាមផ្លូវទៅកាន់ចំការកៅស៊ូ ដើម្បីបំពេញការងារដូចរាល់ដង….ប៉ុន្តែបន្តិច ក្រោយមកគាត់ត្រូវាបានឡោមពទ្ធ័ដោយដំរីព្រៃចំនួន៥ក្បាល។ក្រោយពីការវាយប្រហារហើយ គេ ឃើញមានស្នាមរបួសនៅលើដងខ្លួនគាត់ជាច្រើនកន្លែងរួមទាំងស្នាមរបួសក្បាលដ៏ធ្ងន់ផង។

នៅក្នុងប្រទេសថៃ បច្ចុប្បន្ននេះ នៅមានដំរីព្រៃប្រមាណ២៧០០ក្បាល ដែលថយចុះយ៉ាងគំហុក ពី ចំនួន១០០ ០០០ក្បាលកាលពីឆ្នាំ១៨៥០ ដោយសារមូលហេតុនៃការកាប់បំផ្លាញព្រៃឈើ៕

Facebook Comments
Loading...