យុគ យក្សផ្លែ​ ប៉ះអ្នកប្រដាល់ថៃ ផាត ធូ សម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវ

0
940

ភ្នំពេញ: សម្រាប់ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៦មិថុនាអ្នកប្រដាល់យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ធូ(Phat Thou) ។

យក្សផ្លែគេឆ្លងកាតបានមួយប្រកួតហើយដែលមួយប្រកួតដំបូងរបស់គេគឺគេឈ្នះដោយសារសំណាងចុងក្រោយនៅទឹកទី៥ក្នុងខណៈដែលគេរត់ចេញពីការវាយប្រហាររបស់គូប្រកួតតែគេគ្រវាសដៃចោលក៏ត្រូវគូប្រកួតធ្វើឲ្យគូប្រកួតមានសំណាងដោយសារគូប្រកួតវង្វេងហើយត្រូវអាជ្ញាកណ្ដាលរាប់៨ ។

សម្រាប់ពេលនេះគេជួបជាមួយផាត ធូដែលជាអ្នកប្រដាល់មួយរូបទន់ជាងគូប្រកួតរបស់គេកាលពីជំនួបលើកដំបូង ។ការប្រកួតនេះយក្សផ្លែគេមានសង្ឃឹមច្រើនដើម្បីឈ្នះតែបើកម្លាំងគេមិនដល់ក៏អាចលំបាកដែរ ។យក្សផ្លែមានប្រវត្តិប្រកួតចំនួន១៥៦ដង ឈ្នះ១៣១ដង ចាញ់២១ដងស្មើពិន្ទុ ៤ ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន៩ដង ។

ចំពោះផាត ធូវិញមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៦ដង ចាញ់១១ដងស្មើពិន្ទុ១ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១១ដង ។ការប្រកួតនេះទាំងសងខាងសុទ្ធតែត្រូវការឈ្នះដូចគ្នាព្រោះអ្នកដែលមានពិន្ទុលើសគេនឹងមានកៅអីសម្រាប់ឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រ ។ សូមបញ្ចាក់ថានៅក្នុងការប្រកួតទី១ របស់ខ្លួនផាត ធូត្រូវអ្នកប្រដាល់កម្ពុជាឡុង ជិនក្លិបខ្លារខិនកីឡាផ្ដួលបាននៅទឹកទី១ ។

សម្រាប់ជំនួបរវាងអ្នកប្រដាល់កម្ពុជាយុគ យក្សផ្លែ ជាមួយអ្នកប្រដាល់ថៃផាត ធូនរណាជាអ្នកបន្ថែមស្ថិតិឈ្នះបញ្ចូលទៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឡុង ជិនត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះផាត សិលា(Phat Seila)ដែលនេះក៏ជាការប្រកួតលើកទី២របស់ពួកគេដែរ ។

កាលប្រកួតលើកទី១ផាត សិលាចាញ់ឯ ឡុង ជិនឈ្នះសម្រាប់ការប្រកួតលើកទី២នេះប្រសិនបើឡុង ជិនឈ្នះនោះឱកាសរបស់គេក្នុងការឈានទៅកាន់កៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រគឺមានកាន់តែច្រើន ។ ចំពោះផាត សិលាប្រសិនបើគេចាញ់មួយប្រកួតនេះទៀតឱកាសសម្រាប់វគ្គផ្ដាច់ព្រ័ត្រទំនងជាបាត់បង់តែម្ដង ។

ឡុង ជិនមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥២ដង ចាញ់១៤ដងស្មើពិន្ទុ២ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១១ដង ។ចំពោះផាត សិលាវិញគេមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៦ដង ចាញ់១០ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង ។

នៅក្នុងការប្រកួតទី២នេះឡុង ជិនមានឱកាសដើម្បីឈ្នះបន្តទៀតឬយ៉ាងណា ? ចំពោះផាត សិលាវិញដែលត្រូវការឈ្នះដែរនោះមានសមត្ថភាពដណ្ដើមជ័យជំនះបានឬទេ ?

Facebook Comments
Loading...