ទុស្សេចរន្តភ្លើង ឆេះអគារការិយាល័យ១ខ្នង ក្នុងកងពលលេខ៥៣

0
23543

ខេត្តបាត់ដំបងៈ អគ្គិភ័យមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅក្នុង​កងពល៥៣ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា សម្ភារៈដែល​ខូចខាតរួមមាន៖ ទី១.ការិយាល័យ១ខ្នង ទំហំ៨គុណ ២៤ម៉ត្រែ ធ្វើអំពីឈើ​ប្រក់ស័ង្កសីខ្ទេចគ្មានសល់។ ទី២.ម៉ូតូហុងដា សេ១០០ ពណ៌ខ្មៅ សេរីឆ្នាំ៩៦ចំនួន ១គ្រឿង។ ទី៣.រថយន្ត កាមរី ពណ៌ស សេរីឆ្នាំ៩១ ចំនួន១គ្រឿង។ ទី៤.កុំព្យូទ័រ ចំនួន២គ្រឿង ម៉ាស៊ីនព្រីនចំនួន ២គ្រឿង។ ទី៥.ម៉ាស៊ីនវាស់ឈាមចំនួន១។ ទី៦.ម៉ាស៊ីនបញ្ជាំងស្លាយចំនួន២។ ទី៧.ធុងបាស់ អំភ្លី ម៉ិចស័រ ១ឈុត។ ទី៨.អង្ករចំនួន២០ការុង។ ទី៩.លុយចំនួន ២លានរៀល ប្រាក់ដុល្លារចំនួន២០០ដុល្លារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

Facebook Comments
Loading...