ស្ត្រីម្នាក់និងថ្នាំញៀនប្រភេទម៉ាទឹកកជិត១តោនត្រូវប៉ូលីសថៃចាប់បាន

0
28768

កាលពីម្សិលមិញនេះ ប៉ូលីសនៅក្នុងខេត្តឈៀងរ៉ៃ បានចាប់ខ្លួនស្ត្រីម្នាក់ជាមួយថ្នាំញៀនប្រភេទម៉ាទឹកកក​ទម្ងន់​៨៦០គីឡូក្រាមពីក្នុរថយន្តភីក- អាប់ នៅឯចំណុចឆែកឆេមួយកន្លែងក្នុងខេត្តឈៀងរ៉ៃ។

ប៉ូលីសថៃបាននិយាយថា ក្រោយពីបានទទួលព័ត៌មានពីកម្លាំងសម្ងាត់ហើយ លោកបានដាក់កម្លាំងជាសម្ងាត់នៅតាមដងផ្លូវ ក្នុងស្រុករ៉ាយទួអេង ក្បែរស្ពានឆ្លងកាត់ទន្លេទៅកាន់ប្រទេស ឡាវ។ ពេលមុខសញ្ញាមកដល់ប៉ូលីសក៏បើកប្រតិបត្តិការចាប់ខ្លួនបានតែម្តង។

ស្ត្រីថ្លើមធំហ៊ានរកស៊ីរត់ពន្ធថ្នាំញៀនដែលមាទំហំធំអស្ចារ្យនេះមានឈ្មោះថា Chayada Chaiwaenkhwaen អាយុទើបតែ២៩ឆ្នាំជាអ្នកស្រុករស់នៅក្នុងខេត្តឈៀងរ៉ៃនេះតែម្តង។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះគឺ អ្នកស្រី និងដៃគូជាបុរសម្នាក់ទៀតដែលប៉ូលីសចាប់បានដែរនោះគឺជាមេធាវីទៀតផង៕

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here