តាមបាងកកប៉ុស្តិ៍បានផ្សាយឲ្យដឹងថា កាលពីថ្ងៃ២៩ខែឧសភា ក្រុមប៉ូលីសត្រួតពិនិត្យទេសចរណ៍ នៅទីក្រុងប៉ាតាយ៉ា បានចាប់ខ្លួន ស្រីថៃកែភេទ៣នាក់ នៅលើឆ្នេរខ្សាច់នៃទីក្រុងប៉ាតាយ៉ា ពីបទបាន ថតរូបស្រាតអាសអាភៀសជាមួយភ្ញៀវទេសចរចិន។ រូបភាពទាំងនេះក្រោយពីបង្ហោះតាមប្រពន្ធ័ព័ត៌មានសង្គម បានបណ្តាលឲ្យមានការិះគន់យ៉ាងខ្លាំង។
ស្ត្រីកែភេទទាំង៣នាក់នេះមានឈ្មោះ កានីស៊ន ងាយុ៣១ឆ្នាំ នាងនូប៉ាដន ជូវ៉ាន់អាយុ៣៣ឆ្នាំ និងនាងណាយមុយ ដែលអ្នកទាំង៣ត្រូវ បានឃាត់ខ្លួនបញ្ជូនទៅដល់ទីស្នាក់ការប៉ូលីសនៅវេលាម៉ោង១រសៀលម្សិលមិញនេះ។ស្រីកែភេទ ទាំង៣នាក់នេះត្រូវបានប៉ូលីសតម្រូវឲ្យធ្វើសន្និសីទ្ធកាសែត ដែលក្នុងពេលនោះពួកនាងៗទាំងនោះ បាននិយាយថា ពួកនាងសូមទទួលស្គាល់ថាពិតជារូបភាពពួកនាងមែន នៅក្នុងឃ្លីបវីដេអូនោះ ប៉ុន្តែ រូបទាំងនេះថតតាំងពីឆ្នាំ២០១៣មកម្ល៉េះ ។
ពួកនាងៗបាននិយាយទៀតថា ពួកខ្លួនមិនមែនជាអ្នកបង្ហោះរូបទាំងនោះទេ ហើយក៏មិនបានដឹងថាអ្នកណាយករូបទាំងនេះមកបង្ហោះដែលធ្វើឲ្យនាងត្រូវប៉ូលីសចាប់ខ្លួនបណ្តាលឲ្យខ្មាស់គេពេញស្រុកបែបនេះទេ៕