ក្រោយចាញ់ពានអ៊ឺរ៉ប!! Liverpool ទិញខ្សែបម្រើ-ការពារ ពីក្លឹប Monaco

0
32320

បន្ទាប់ពីប្រកួតចាញ់ Real Madrid នៅវគ្គផ្តាច់ព្រ័តកាលថ្មីៗនេះ ក្លឹបហង្សក្រហម Liverpool បានចុះកុងត្រា​ទិញយកខ្សែបម្រើការពារ Fabinho ពីក្លឹប Monaco ក្នុងតម្លៃខ្លួន 40លានផោន។

តាមប្រភពពត៍មាន Goal បានឲ្យដឹងថា កីឡាករ​ Fabinho វ័យ​២៤​ឆ្នាំ​រូបនេះ អាច​លេង​ជា​ខ្សែ​ការពារ​ស្ដាំ​ក៏​បាន​ និង​ជា​ខ្សែ​បម្រើ​ការ​ពារ​ក៏​បាន។​ កម្លាំង​សំខាន់​រូប​នេះ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ Monaco ដោយ​ស៊ុត​បញ្ចូល​ទី​បាន​២២គ្រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក​។​

ការមកដល់របស់កីឡាករ Fabinho ដើម្បីមកជំនួសកន្លែងខ្សែបម្រើ Emre Can ដែលត្រូវចាកចេញពីក្លឹបហង្សក្រហម ទៅកាន់ក្លឹប Juventus នារដូវកាលក្រោយ៕

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here