ខេត្តប៉ៃលិន រតនគីរី ខេត្តមណ្ឌលគីរី និង ខេត្តក្រចេះ មិនទាន់រកមេដាយបាននៅឡើយទេ

0
6646

ភ្នំពេញ: ប្រភេទកីឡាវ៉ូវីណាមបានបញ្ចប់ការប្រកួតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិលើកទី២ ហើយ ។

កីឡាវ៉ូវីណាមរបស់ក្រសួងមហាផ្ទៃដណ្តើមមេដាយចំនួន៦គ្រឿងក្នុងនោះមេដាយមាស២គ្រឿងមេដាយប្រាក់២​គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងក្រុមកីឡាវ៉ូវីណាមរបស់ក្រសួងការពារជាតិដណ្តើមមេដាយចំនួន៥គ្រឿង ក្នុងនោះមេដាយមាស២គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿងចំណាត់ថ្នាក់លេខ២ ។

ចំណែកក្រុមកីឡាវ៉ូវីណាមរបស់ខេត្តស្វាយរៀងដណ្តើមមេដាយចំនួន៥គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង និងមេដាយប្រាក់៤គ្រឿងក្រុមកីឡាវ៉ូវីណាមរបស់ខេត្តព្រៃវែងដណ្តើមមេដាយចំនួន៣គ្រឿងក្នុងនោះមេដាយមាស​១គ្រឿង និងមេដាយប្រាក់២គ្រឿង ហើយក្រុមអត្តពលិកកីឡាវ៉ូវីណាមរបស់ខេត្តកណ្តាលដណ្តើមមេដាយចំនួន​៦គ្រឿង ក្នុងនោះមេដាយមាស១គ្រឿងមេដាយប្រាក់១គ្រឿងនិងមេដាយសំរិទ្ធ៤គ្រឿងនិងក្រុមអត្តពលិកកីឡា​វ៉ូវីណាមរបស់រាជធានីភ្នំពេញដណ្តើមមេដាយចំនួន៤គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់​១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង។

ប្រភេទកីឡាវាយកូនបាល់ក៏បានបញ្ចប់ការប្រកួតដែរដោយ ក្រសួងការពារជាតិដណ្តើមមេដាយ៣គ្រឿង និងសំរិទ្ធ១គ្រឿងឈរលំដាប់កំពូលតារាងការប្រកួត។

ចំពោះខេត្តកោះកុងដណ្តើមមេដាយ៣គ្រឿង ក្នុងនោះមេដាយមាស២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។
ចំណែកក្រុមអត្តពលិកកីឡាវាយកូនបាល់រាជធានីភ្នំពេញដណ្តើមមេដាយប្រាក់៥គ្រឿងក្រុមអត្តពលិកកីឡាវាយកូនបាល់ខេត្តសៀមរាបដណ្តើមមេដាយសំរិទ្ធ២គ្រឿងនិងក្រុមអត្តពលិកកីឡាវាយកូនបាល់ខេត្តកែបដណ្តើមមេដាយសំរិទ្ធ១គ្រឿង។

ចំពោះប្រភេទកីឡាយូដូវិញរាជធានីភ្នំពេញដណ្តើមមេដាយ១០គ្រឿងក្នុងនោះមេដាយមាស៧គ្រឿងមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ក្រុមក្រសួងមហាផ្ទៃដណ្តើមមេដាយ១០គ្រឿងក្នុងនោះមេដាយមាស៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង និងក្រុម កីឡាយូដូខេត្តព្រះសីហនុដណ្តើមមេដាយ៤គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ។

ចំណែកក្រុម កីឡាយូដូខេត្តសៀមរាបដណ្តើមមេដាយ៧គ្រឿង ក្នុងនោះមេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿងរីឯក្រុមអត្តពលិកកីឡាយូដូខេត្តស្ទឹងត្រែងដណ្តើមមេដាយ៥គ្រឿងក្នុងនោះមេដាយប្រាក់២គ្រឿងនិងមេដាយសំរិទ្ធ៣គ្រឿងនិងក្រុមអត្តពលិកកីឡាយូដូខេត្តកណ្តាលដណ្តើមមេដាយ៣គ្រឿងក្នុងនោះមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង៕

គិតត្រឹមថ្ងៃទី២៨ឧសភាក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេគឺមេដាយមាស២២គ្រឿង ប្រាក់១១គ្រឿង និង សំរិទ្ធ១១គ្រឿង ។រាជធានីភ្នំពេញឈរនៅលំដាប់ទី២ដោយបានមេដាយមាស២០គ្រឿង ប្រាក់១៧គ្រឿង និងសមរិទ្ធ១២គ្រឿង ។ ក្រសួងការពារជាតិឈរនៅលំដាប់ទី៣គឺមេដាយមាសចំនួន៧គ្រឿង ប្រាក់២គ្រឿង និង សំរិទ្ធ៥ គ្រឿង ។

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here